អគ្គិភ័យឆេះស្ថានីយ៍លក់ប្រេង​ឥន្ធនៈមួយកន្លែង​ នៅខេត្តកំពត ផ្អើលសម្ថកិច្ចជួយបាញ់ពន្លត់ទាន់ពេលវេលា

ចែករំលែក៖

ខេត្តកំពត៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងនៅខេត្តកំពត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនឆេះរាលដាលខ្លាំង និងមិនមានអ្នករងរបួសនោះទេ

បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២០ វេលាម៉ោងជាង៩ព្រឹក មានអគ្គិភ័យឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងស្ថិតនៅតាមផ្លូវជាតិលេខ៣(កំពតភ្នំពេញ) នៅក្បែរស្ពានព្រះពន្លាហួសពីផ្លូវរថភ្លើងឆ្លងកាត់បន្តិច ក្នុងស្រុកទឹកឈូខេត្តកំពត

លោកស្នងការខេត្តបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ លោកបនដឹកនាំកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងសមត្ថកិច្ចអជ្ញាធរពាក់ពន្ធ័ បានប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយបាញ់ពន្លត់ទៅវិញភ្លាមៗ ដោយមិនឲ្យឆេះរាលដាលធ្ងន់ធ្ងរនោះទេ

ក្រោយកើតហេតុ ភ្លើងបានរលត់នៅព្រឹកថ្ងៃដដែរ ដោយមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print