នាយករដ្ឋមន្ត្រីលីបង់បានអំពាវនាវឲ្យបោះឆ្នោតមុនពេលកំណត់ ក្រោយមានបាតុកម្មផ្ទុះឡើងយ៉ាងខ្លាំង

ចែករំលែក៖

នាយករដ្ឋមន្ត្រីលីបង់ លោក Hassan Diab បានប្រកាសថា លោកបានស្នើឲ្យរៀបចំបោះឆ្នោតមុនពេលកំណត់​ដើម្បី​បញ្ចប់វិវាទនយោបាយនៅក្នុងប្រទេសនេះពិសេសក្រោយពេលផ្ទុះយ៉ាងខ្លាំងនៅកំពង់ផែ​ក្នុងរដ្ឋធានី​ Beirut។
តាមការប្រកាស កាលពីថ្ងៃទី ៨ខែសីហា នាយករដ្ឋមន្ត្រីHassan Diab បានប្រកាសថា​ «ចំពោះស្ថានភាពពិត​ដែលបានកើតឡើងនៅក្នុងប្រទេសនេះ​មិនមានអ្វីអាចរកដំណោះស្រាយបានឡើយ សម្រាប់បញ្ចប់វិវាទនយោបាយ មានតែការបោះឆ្នោតឲ្យបានឆាប់បំផុតប៉ុណ្ណោះ»។
ការប្រកាសរបស់លោក Hassan Diab កើតឡើងក្រោយពេលពលរដ្ឋនៅទីក្រុង Beirut ប្រមាណ​១០ពាន់នាក់នាំគ្នាធ្វើបាតុកម្ម​
ប្រឆាំងថ្នាក់ដឹកនាំប្រទេសនេះ​ដែលខ្វះការទទួលខុសត្រូវ​ ធ្វេសប្រហែសទើបបណ្តាលឲ្យមានករណីផ្ទុះយ៉ាងខ្លាំងកើតឡើងសម្លាប់មនុស្ស​១៥៨នាក់ និងរបួសកើនឡើងដល់ជាង​៦ពាន់នាក់ហើយ។
នៅក្នុងព្រឹត្តិការណ៍ថ្មីបំផុត ក្រុមបាតុករបានសម្រុកចូលទីតាំងអគារក្រសួងការបរទេស​នៅទីក្រុង​Beirut និងក្រសួងនានាក្នុងប្រទេសនេះ​។​​ បាតុកម្មបង្កឲ្យមានអំពើហិង្សា​ប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស បណ្តាលឲ្យមានមនុស្ស៧២៨នាក់រងរបួសបន្ថែមទៀត​។ ក្នុងអំពើហិង្សានេះបណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់ផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print