គ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូបុកគ្នារបួសធ្ងន់៣នាក់នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលប្រាប់ថា នៅវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ១គ្រឿងម៉ាក HONDA-DREAM  ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត ១Q-៨៨១៨ បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ-ភ្នំពេញជិះឌុបគ្នា៣នាក់  ( អ្នកបើកបរ និងអ្នករួមដំណើរពុំទាន់ស្គាល់អត្តសញ្ញាណ )យោងតាមរបាយការណ៍អង្កេតបឋមរបស់សមត្ថកិច្ចថា ពេលមកដល់ចំណុចខាងលើ អ្នកបើកម៉ូតូបានបើកជែងរថយន្ត១គ្រឿង រួចជ្រុលចូលទៅបុករថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ ៣C-៨០៤៣ ក្នុងទិសដៅផ្ទុយគ្នា( អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បណ្តាលឱ្យភាគីខាងម៉ូតូ រងរបួសធ្ងន់ទាំង៣នាក់ ក្នុងនោះមានប្រុស២នាក់ និងស្ត្រីម្នាក់។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនក្នុងក្រុងព្រះសីហនុ រីឯវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកជាបណ្តោះនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print