រថយន្ត​តា​កូ​ម៉ា​បុក​ម៉ូតូ​វី​វ៉ា​ពីក្រោយ​រុញ​បុក​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​តែ​រួប​គេ​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវ​បាន​រថយន្ត​តា​កូ​ម៉ា​បើក​បុក​ពីក្រោយ​ពេញទំហឹង​ហើយ​រុញ​ទៅ​ខ្ទប់​និង​រថយន្ត​កូរ៉េ​ខ​ណះ​ធ្វើ​ដំណើរ​ស្របគ្នា​ ។​

image2 (1)

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​៨​យប់​ ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចុះ​ណុ​ច​មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ទះ​តេ​លា​ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេ​ ភូមិ​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1M​ 5323​ ធ្វើ​ដំណើរ​តាម​បណ្តោយ​វេ​ង​ស្រែង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មិន​ចាំ​ស្លាក​លេខ​ធ្វើ​ដំណើរ​មក​ពីក្រោយ​ក្នុង​ល្បឿន​លឿន​បាន​បុក​ពេញទំហឹង​ហើយ​បាន​រុញ​ទៅ​បុក​ខ្ទប់​និង​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ស្របគ្នា​បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ ។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ បាន​បន្ត​ថា​បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រួច​រថយន្ត​បង្ក​ទាំង​រថយន្ត​កូរ៉េ​បាន​បើក​គេចខ្លួន​បាត់​អស់​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ដើម្បី​រង់​ចាំ​ក្រុម​គ្រួសារ​យក​ឯកសារ​ដែល​ពាក់​ពាន់​មក​យក​ម៉ូតូ​ទៅ​វិញ​៕​

image1 (1)

image3 (1)

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print