ចាប់ខ្លួន២នាក់ប្តីប្រពន្ធពាក់ព័ន្ធករណីចែកចាយថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ប្តីប្រពន្ធត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅពាក់ព័ន្ធករណីចែកចាយថ្នាំញៀនកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្រុមទី៣ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដកហូតបានវត្ថុតាងថ្នាំញៀន១៥កញ្ចប់តូច និងសម្ភារៈមួយចំនួនទៀត ។

IMG-20160202-WA0170 (1)

ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងសាង ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ក្រុម ៣ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងប្រពន្ឋ ឈ្មោះ ជប់ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ក្រោយការឃាត់ខ្លួន កម្លាំងដកហូតថ្នាំក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់តូច ។

មន្ត្រី អាវុធហត្ថខណ្ឌ បានឲ្យដឹងថា អនុវត្ត តាមបទបញ្ជារបស់លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខណ្ឌ បាន ដាក់កម្លាំងល្បាត និងចុះធ្វើរដ្ឋបាល នៅតំបន់ស្មុគស្មាញ ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ។ ពេលមកដល់ ចំណុចផ្ទះជួល ក៏ប្រទះមុខ សញ្ញាសង្ស័យ ទើបកម្លាំងល្បាតហៅមកសាកសួរ និងឆែកឆេរលើខ្លួន រកឃើញថ្នាំក្រាម ពណ៌សថ្លា ១២កញ្ចប់តូច ។ ក្រោយការសួរនាំ កម្លាំងបានឈានដល់ការឆែកឆេរលំនៅឋាន របស់ជនសង្ស័យដែលស្ថិតនៅចំណុចខាងលើបានធ្វើការឃាត់ខ្លួនបានជនសង្ស័យជាប្រពន្ធឈ្មោះ ជប់ ភេទ ស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយរកឃើញវត្ថុតាងដូចជាម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០៣កញ្ចប់តូច, ដាវចំនួន០៣ដើម, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន, កន្ត្រៃមួយចំនួនធំ., ដំបង០២កំណាត់ចំនួន០១, កាំបិតមួយចំនួនធំ និងដែកទីបចំនួន០១ សរុបទាំងអស់ចំនួន១៥កញ្ចប់តូច។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងថ្នាំញៀន និងឧបករណ៍សម្រាប់សេព មួយចំនួន ត្រូវបញ្ជូនទៅកាន់ ទីបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បី កសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូង រាជធានី ភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

IMG-20160202-WA0162

IMG-20160202-WA0163

IMG-20160202-WA0166

IMG-20160202-WA0165

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print