ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ជួយ​ពង្រឹង​ជំនាញ​បាល់ទាត់​សម្រាប់​កីឡាករ​វ័យក្មេង​កម្ពុជា​

ចែករំលែក៖

​ភ្នំពេញ​៖​ បន្ទាប់​ពី​រយៈពេល​ ១៨​ខែ​នៃ​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​សម្រាប់​កីឡាករ​វ័យក្មេង​កម្ពុជា​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ក្នុង​ចំណោម​កីឡាករ​វ័យក្មេង​ទាំងនោះ​។​ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៣០​ ខែមករា​ឆ្នាំ​ ២០១៦​ នៅ​សាលា​អនុ​វិទ្យាល័យ​ព្រៃវែង​ស្ថិត​ក្នុង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ មាន​ក្រុម​ចំនួន​៤​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ​ គឺ​វិទ្យាល័យ​ពងទឹក​វិទ្យាល័យ​ព្រៃវែង​វិទ្យាល័យ​ត្រពាំង​សាលា​និង​ក្រុម​កីឡាករ​មក​ពី​សាលា​បណ្តុះបណ្តាល​បាល់ទាត់​ណា​ហ្គា​វើ​ល​។​

​លោក​ James​ Ma​នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​មាន​ប្រសាសន៍​ថា​ “​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ គឺ​មាន​សារសំខាន់​ដើម្បី​សុខភាព​ល្អ​ និង​ធ្វើ​ឲ្យ​មាន​វិន័យ​ល្អ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​។​ ដើម្បី​ឲ្យ​ការ​រួមចំណែក​របស់​យើង​កាន់តែ​ទូលំទូលាយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ “​បណ្តុះបណ្តាល​បាល់ទាត់​”​ ដើម្បី​បណ្តុះ​បណ្តា​ជំនាញ​បាល់ទាត់​ដល់​កុមារ​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​នូវ​គ្រូបង្វឹក​និង​សម្ភារៈ​កីឡា​។​ បន្ថែម​ពីលើ​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​បាល់ទាត់​ និង​បាល់ទះ​ជាង​ ៦០០​បាល់​ដល់​សាលា​បឋម​សិក្សា​វិទ្យាល័យ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ៨៧​ ដើម្បី​ជួយ​សម្រួល​ដល់​កម្មវិធី​ និង​សកម្មភាព​កីឡា​របស់​ពួក​គេ​។​ បន្ទាប់​ពី​រយៈពេល​ ១៨​ខែ​នៃ​ការ​អនុវត្ត​ការ​បណ្តុះបណ្តាល​បាល់ទាត់​នេះ​ វា​ពិតជា​បាន​ផ្តល់​នូវ​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​នៅ​ពេល​យើង​ឃើញ​ថា​កីឡាករ​វ័យក្មេង​កម្ពុជា​របស់​យើង​លេង​បាន​យ៉ាង​ល្អ​នៅ​លើ​ទីលាន​បាល់ទាត់​ដោយ​ប្រើ​ជំនាញ​ដែល​បាន​រៀន​ពី​ការ​បណ្តុះបណ្តាល​បាល់ទាត់​របស់​យើង​។​ ភាពល្អ​ប្រសើរ​នេះ​ជម្រុញ​លើកទឹកចិត្ត​យើង​កាន់តែ​ប្រឹងប្រែង​បន្ថែម​ទៀត​នៅ​ពេល​អនាគត​។​ ការ​ប្រកួត​មិត្តភាព​ទាំងនេះ​ត្រូវ​បាន​រៀបចំ​ក្នុង​ស្មារតី​យក​ចំណងមិត្ដភាព​ជា​ចម្បង​។​ យើង​ក៏​សប្បាយ​រីករាយ​ណាស់​ផង​ដែរ​ដែល​ឃើញ​ការ​ប្រកួត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​លក្ខណៈ​វិជ្ជាជីវៈ​ និង​បែប​កីឡា​”​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ “​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​របស់​យើង​បាន​ផ្តល់​ផលប្រយោជន៍​ដល់​កីឡាករ​វ័យក្មេង​កម្ពុជា​ប្រមាណ​ជា​ ៤០០​នាក់​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ និង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​ តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ​ វា​នឹង​ជួយ​អភិវឌ្ឍ​កីឡាបាល់ទាត់​ ដែល​ជា​កីឡា​ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​អភិវឌ្ឍ​កីឡា​ផ្សេងៗ​ទៀត​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​មួយ​កំរិត​ទៀត​។​ យើង​សង្ឃឹមថា​កីឡាករ​បាល់ទាត់​វ័យក្មេង​របស់​យើង​នឹង​ក្លាយជា​កីឡាករ​អាជីព​នៅ​ពេល​អនាគត​”​។​

​លោក​ គឺ​ម​ ឃី​ដែល​ជា​គ្រូ​នាយក​វិទ្យាល័យ​ពងទឹក​បាន​មាន​ប្រសាសន៍​ថា​ “​ជាមួយ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​ដែល​ផ្តល់​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សិស្ស​របស់​យើង​បាន​រៀន​ជំនាញ​មូលដ្ឋាន​ក្នុង​ការ​លេង​បាល់ទាត់​ដូច​ជា​បច្ចេកទេស​ទទួល​បាល់​ ការ​គ្រប់គ្រង​បាល់​ ការ​ហុច​បាល់​ឲ្យ​គ្នា​ការ​ស៊ុត​បាល់ប​ញ្ជូ​ល​ទី​ និង​ច្បាប់​នៃ​ការ​ប្រកួត​ជាដើម​។​ ថ្ងៃនេះ​កីឡាករ​អាច​អនុវត្ត​ចំណេះដឹង​របស់​ពួក​គេ​ដែល​បាន​រៀន​ពី​ការ​បណ្តុះបណ្តាល​ និង​យក​មក​អនុវត្ត​ជាមួយ​ក្រុម​ផ្សេងៗ​ទៀត​មក​ពី​សាលារៀន​ដទៃ​។​ ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ដែល​រៀបចំ​ឡើង​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ គឺ​ពិតជា​កម្មវិធី​មួយ​ដ៏​ល្អ​ប្រសើរ​ ពីព្រោះ​វា​ជួយ​បង្កើត​ទំនាក់ទំនង​ដ៏​រឹង​មាំ​ក្នុង​ចំណោម​កីឡាករ​របស់​យើង​ជាមួយ​កីឡាករ​ក្រុម​ផ្សេងៗ​ទៀត​មក​ពីសា​លា​ផ្សេងៗ​គ្នា​។​ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​ កីឡាករ​របស់​យើង​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​បណ្តុះបណ្តាល​បាល់ទាត់​ដែល​ផ្តល់​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។​ ជា​ពិសេស​យើង​សង្ឃឹមថា​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ នឹង​នៅ​តែ​បន្ត​ផ្តល់​ការ​បណ្តុះបណ្តាល​បាល់ទាត់​សម្រាប់​កីឡាករ​របស់​យើង​ទៀត​។​ យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការ​រៀបចំ​និង​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ និង​សម្ភារៈ​កីឡា​”​។​

​ប៉ែន​ ដេ​វីត​ កីឡាករ​មក​ពី​ក្រុម​សាលា​ត្រពាំង​សាលា​ បាន​និយាយ​ថា​ “​កាលពីមុន​ខ្ញុំ​បាន​លេង​បាល់ទាត់​ដោយ​មិនដឹង​ពី​របៀប​លេង​ឲ្យ​បាន​ត្រឹមត្រូវ​។​ ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​បាន​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​បាល់ទាត់​ដែល​ផ្ដល់​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ខ្ញុំ​ដឹង​ពី​របៀប​លេង​និង​លេង​បាន​យ៉ាង​ល្អ​ទៀត​ផង​។​ លើស​ពី​នេះ​ទៀត​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​គឺ​សំខាន់​ណាស់​ចំពោះ​ពួក​យើង​។​ វា​ផ្ដល់​ឱកាស​សម្រាប់​ពួក​យើង​ដើម្បី​អនុវត្ត​នូវ​អ្វី​ដែល​យើង​ត្រូវ​បាន​រៀន​។​ តាំង​នាម​ឲ្យ​កីឡាករ​ទាំងអស់​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ និង​ការ​បណ្តុះបណ្តាល​បាល់ទាត់​ដល់​ពួក​យើង​”​។​

​ពីសី​ ណា​លី​ កីឡាករ​មក​ពី​ក្រុម​អនុ​វិទ្យាល័យ​ព្រៃវែង​ បាន​និយាយ​ថា​ “​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ជួបជុំ​គ្នា​នៅ​សាលា​អនុ​វិទ្យាល័យ​ព្រៃវែង​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ដែល​រៀបចំ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។​ ថ្ងៃនេះ​ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ពីព្រោះ​ខ្ញុំ​បាន​ស្គាល់​កីឡាករ​ជា​ច្រើន​ពីសា​លា​ផ្សេង​គ្នា​។​ យើង​បាន​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​ប្រកួត​ទាំងនេះ​។​ យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​ធ្វើ​ឲ្យ​ជំនាញ​លេង​បាល់​របស់​យើង​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។​ ខ្ញុំ​សូម​អរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ម្តងទៀត​ ហើយ​សង្ឃឹមថា​ពួក​គេ​នឹង​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​បន្ថែម​ទៀត​សម្រាប់​កីឡាករ​វ័យក្មេង​ដទៃ​ទៀត​នៅ​ពេល​អនាគត​”៕​

P2

P1

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print