សម្តេចប្រធានរដ្ឋសភា ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកស្រី ង្វៀនធី គីមងិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះមរណភាពរបស់ ឡេ​ ខា​ភៀវ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ សារលិខិតរំលែកទុក្ខរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូន
លោកស្រី ង្វៀនធី គីមងិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះមរណភាពរបស់
លោក ឡេ​ ខា​ ភៀវ អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ក្នុងសារលិខិតរំលែកទុក្ខថា៖ តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំពិតជាសោកស្តាយយ៉ាង ក្រលែងដោយបានទទួលដំណឹងមរណភាពរបស់ លោក ឡេ ខាភៀវ (LE KHA PHIEU) អតីត អគ្គលេខាធិការមជ្ឈិមបក្សកុម្មនីស្តវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០២និង៥២ នាទីព្រឹក ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ នៅរដ្ឋធានី ហាណូយ។
មរណភាពរបស់ លោក ឡេ ខា ភៀវ (LE KHA PHIEU) គឺជាការបាត់បង់ដ៏ធំធេង នៃថ្នាក់ ដឹកនាំដ៏ឆ្នើម និងឈ្លាសវៃរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា ដែល លោកធ្លាប់បានរួមចំណែកស្តារ កសាង អភិវឌ្ឍន៍ និងចូលរួមយ៉ាងសកម្មក្នុងការជម្រុញលើក កម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ជាមួយកម្ពុជា ។ ក្នុង ខណៈដ៏សោកសង្រេងនេះ ខ្ញុំសូមចូលរួមជាមួយ លោកស្រី ព្រមទាំងបក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាក្រុមគ្រួសារសព ដើម្បីឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ឡេ ខា ភៀវ សូមទៅ កាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
សមាជិក សមាជិកា នៃរដ្ឋសភា និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែង នូវសមានចិត្ត និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាក្រុម គ្រួសារសព ចំពោះការបាត់បង់ លោកជាទីគោរពស្រលាញ់នេះ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print