ឆែកឆេរសណ្ឋាគារមណ្ឌលគិរី ហៅ(សណ្ឋាគារ ស ឡា) ឃាត់ខ្លួនជនជាតិចិន រស់នៅខុសច្បាប់ ២២នាក់ និងសង្ស័យដំណើរការអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង ០៨៖៣០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ២០២០ សមត្ថកិច្ចជំនាញ បានឆែកឆេរសណ្ឋាគារមួយកន្លែង ក្នុងខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនជាតិចិន ដែលចូលមករស់នៅកម្ពុជា ដោយខុសច្បាប់ចំនួន ២២នាក់ ខណៈ១៩នាក់ គ្មានលិខិតឆ្លងដែន។

បើតាមរបាយការណ៍របស់មន្រ្តីនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ៖ កម្លាំងផែនការងារអន្តោប្រវេសន៍ បានសហការជាមួយ ផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាន នគរបាលក្រុងសែនមនោរម្យ ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ធ្វើការឆែកឆេរសណ្ឋាគារមណ្ឌលគិរី ហៅ សណ្ឋាគារ ស ឡា ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលជនជាតិចិនបានជួល។

តាមរបាយបញ្ជាក់ថា៖ កម្លាំងសមត្ថកិច្ច បានរកឃើញជនជាតិចិនចំនួន ២២នាក់ ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៣នាក់ និង គ្មានលិខិតឆ្លងដែនចំនួន ១៩នាក់។ ដោយឡែកវត្ថុតាងចាប់យករួមមាន៖

-កុំព្យូទ័រ ចំនួន ៣៤គ្រឿង
-Laptop ចំនួន ០៦គ្រឿង
-USB Flash Drive ចំនួន ០៩គ្រឿង
-ស៉ីមទូរស័ព្ទមិនទាន់ប្រើ (មិត្តហ្វូន ១២០) (សែលខាត ០៨) (មិនមានឡូហ្កូ ៤៤)
-ក្តារចុចកុំព្យូទ័រ ចំនួន ២៣គ្រឿង
-រ៉ូឡូភ្លើង ចំនួន ១៥គ្រឿង
-ដុំ Wifi ចំនួន ០៧គ្រឿង
-ឆ្នាំងសាកទូរស័ព្ទ មួយចំនួនធំ
-ទូរស័ព្ទដៃ ចំនួន ១៣៥គ្រឿង (ថ្មីមិនទាន់ប្រើ ០៨គ្រឿង កំពុងប្រើ ១២៧គ្រឿង)
-ប្រាក់ ៤៤៥ដុល្លារអាមេរិក។

បច្ចុប្បន្ន ជនជាតិចិនទាំង ២២នាក់ និងសម្ភារខាងលើត្រូវបានជំនាញយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រងចាំអនុវត្តន៍តាមនីតិវិធី។
សូមរំលឹកថា៖ សណ្ឋាគារមណ្ឌលគិរី ហៅ សណ្ឋាគារ ស ឡា មិនត្រឹមតែប្រមូលផ្តុំជនជាតិរស់នៅដោយខុសច្បាប់ទេ គេសង្ស័យជាកន្លែងបើកដំណើរអនឡាញទៀតផង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print