អន្តរជាតិ៖ តារាចម្រៀងស្រីម្នាក់ លំដាប់ថ្នាក់អន្តរជាតិ នាងSelena Gomez មានវ័យ ២៨ឆ្នាំ ដែលមានអ្នកស្គាល់ច្រើនទូទាំងប្រទេស មិនតែប៉ុណ្ណោះ នាងក៏ទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ ។ បើទោះបី តារាស្រីរូបនេះធ្លាប់បានបាត់មុខពីសិល្បៈមួយរយៈធំកន្លងមក ក៏នាងនៅតែមានវត្តមានក្នុងដួងចិត្តអ្នកគាំទ្រជានិច្ច។
ជាក់ស្តែងកាលពីថ្មីៗនេះ នៅពេលដែលពិភពលោកកំពុងជួបគ្រោះថ្នាក់ដូចជា៖ មានផ្ទុះនៅជំងឺឆ្លងកូវីដ–១៩ ,ភ្លើងឆេះព្រៃ នៅប្រទេសអូស្រ្តាលី ហើយថ្មីៗនេះ មានករណីផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីនៅក្នុងប្រទេសលីបង់ផងដែរ។ ហើយចំពោះករណីទាំងអស់នេះ តារាចម្រៀងស្រីនាង Selena តែងតែឆ្លៀតឱកាសធ្វើរឿងល្អៗ ដោយហ៊ានចំណាយថវិការផ្ទាល់ខ្លួនជាច្រើន ដើម្បីបានជួយទៅកាន់ជនក្រីក្រ និងប្រទេសមួយចំនួនកំពុងជួបគ្រោះអាសន្នជាដើម។ ម្យ៉ាងវិញទៀតតារាច្រៀងស្រីរូបនេះ តែងតែធ្វើឲ្យមហាជន និងអ្នកគាំទ្រនាងផ្ទាល់រំភើបនិងកោតសរសើរពីទឹកចិត្តដ៏ល្អរបស់នាង ស្ទើរតែគ្រប់ពេល បើទោះបី តារាស្រីរូបនេះបានយកថវិការាប់លានដុល្លារទៅបរិច្ចាគ ក៏នាងមិនបង្ហោះអួតសម្ញែងចង់បានភាពល្បីល្បាញ ឬចង់បានសំណងអ្វីឡើយ។
សូមជម្រាបថា ក្នុងឆ្នាំ២០២០នេះ ជាក់ស្ដែងផ្ទាល់មានបាតុភូត ជាច្រើនបានកើតឡើង មានដូចជា៖ ករណីជំងឺឆ្លងកូវីដ–១៩ បានរាលត្បាតពេញពិភពលោក , ករណីភ្លើងឆេះព្រៃ នៅប្រទេសអូស្រ្តាលី , ជាពិសេសថ្មីៗនេះ មានករណីផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីនៅក្នុងប្រទេសលីបង់ ។ដោយរាល់ព្រឹត្តិការណ៍ដែលកើតឡើងខាងលើនេះ នាង Selena ក៏មិនឈរឱបដៃមើលនោះទេ គឺនាងក៏បានចំណាយថិវិកាជួយម្ដងៗខ្ទង់លានដុល្លារឯណ្ណោះ ដើម្បីជួយប្រទេសទាំងនោះផងដែរ ។
គួរបញ្ជាក់ថា តារាចម្រៀងស្រីវ័យ ២៨ឆ្នាំរូបនេះ តែងតែមានចិត្តសប្បុរសធម៌ដើរជួយទៅកាន់អ្នកដែលកំពុងជួបភាពលំបាកជានិច្ច។ បើទោះបីតារាស្រីរូបនេះ ចំណាយថវិកាអស់រាប់លានដុល្លារយ៉ាងណា ក៏នាងមិនដែលបង្ហោះបង្អួតទៅកាន់មហាជន ហ្វេនៗបានឃើញនោះទេ ដោយនាងតែងតែជួយដោយស្ងាត់ៗប៉ុណ្ណោះ។ ក្រោយអ្នកគាំទ្រជាច្រើនបានឃើញនៅអំពើល្អរបស់នាងជាច្រើនលើក ច្រើនសាររួចមក ពួកគេក៏បានសរសើរពីតឹកចិត្តរបស់នាង ដែលជាតារាស្រី មិនចេះអួតពីទ្រព្យសម្បត្តិ ឬពីសម្ភារៈនិយមផ្ទាល់ខ្លួនជាសាធារណៈឡើយ៕
សូមទស្សនារូបភាព នឹងរាល់ការចំណាយប្រាក់របស់នាង សម្រាប់ការបរិច្ចាគចេញពីទឹកចិត្តរបស់នាងផ្ទាល់មានដូចខាងក្រោម៖
១៖ ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី តារាចម្រៀងស្រីរូបនេះបានជួយជាទឹកប្រាក់រហូតដល់ ៣លានដុល្លារ។
២៖ កាលពីមានជំងឺ Covig_19 ផ្ទុះឡើងទូទាំងពិភពលោក Selena Gomez ក៏បានចំណាយថវិកាផ្ទាល់ខ្លួនផងដែរ តែមិនបានបញ្ជាក់ពីទឹកប្រាក់នោះទេ។
៣៖ Selena Gomez ទើបតែបង្កើតមូលនិធិសេវាកម្មសុខភាពផ្លូវចិត្តមួយ ដែលត្រូវចំណាយប្រាក់រហូតដល់ ១០០ លានដុល្លារ។
៤៖ ថ្មីៗនេះ ប្រទេសលីបង់ បានជួបគ្រោះធំ ដោយសារផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីផងដែរ ក្នុងនោះ Selena Gomez ក៏បានចំណាយថវិកាជាថ្មីដែលជាលុយផ្ទាល់ខ្លួនរហូតដល់ ១០លានដុល្លារ ៕