ខេត្តប៉ៃលិន÷បើតាមលោក ជា សីហា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថានៅវេលាម៉ោង១២និង៣០នាទីរសៀលត្រូវននឹង ថ្ងៃសៅរ៍៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងដោយរថយន្តបុកក្មេងរត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យ បែកក្បាលចេញខួរស្លាប់ភ្លាមៗ នៅលើបណ្ដោយ ផ្លូវលំក្រាលកៅស៊ូ ស្ថិតនៅភូមិតាង៉ែនលេី សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថាករណីខាងលើបណ្តាលឲ្យរថយន្តខូចខាតស្រាល ចំនួន ០១គ្រឿង និងស្លាប់ ក្មេងស្រី០១នាក់។
បន្ទាប់មកអ្នកបើកបររថយន្តបានរត់គេចខ្លួនចេញពីកន្លែងកេីតហេតុដោយទុករថយន្តចោលនៅលើផ្លូវនិងកន្លែងកើតហេតុ។
-រីឯរថយន្តដែលបុកក្មេងឆ្លងផ្លូវនោះម៉ាក SSANG YONG ISTANA 1999 ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 2A 7304 បេីកបរក្នុងទិសដៅ ពីត្បូងទៅជេីងស្រាប់តែកូនក្មេងរត់ឆ្លងផ្លូវចាប់ហ្រ្វាំងមិនទាន់ក៏បុកតែម្តង។
ក្មេងរងគ្រោះឈ្មោះ ស្រីម៉ៅ ភេទស្រី អាយុ ៣ឆ្នាំ រស់នៅភូមិតាង៉ែនលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្លាប់នៅកន្លែងកេីតហេតុ
សមត្ថកិច្ចបន្តថាមូលហេតុនៃការគ្រោះថ្នាក់បណ្តាលមកពីកត្តាមនុស្សខ្វះការប្រុងប្រយ័ត្ន ដោយបង្កឲ្យគ្រោះថ្នាក់។
ចំណែកឯសាកសពក្មេងស្រីរងគ្រោះក្រោយពីសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ធ្វើការវាស់វែងរួចក៏ប្រគល់ជូនឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយតានីតិវិធី៕ដោយ៖ស សារ៉េត