ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ សូមបកស្រាយបំភ្លឺ​ ចំពោះករណីចោទប្រកាន់ថា បានដុតបំផ្លាញគោយន្តពលរដ្ឋដឹកអុស នៅស្រុកក្រគរ

ចែករំលែក៖

   ខេត្តពោធិ៍សោត់៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកលេងបណ្ដាញ បានបង្ហោះតៗគ្នាពាក់ព័ន្ធករណីប្រជាពលរដ្ឋបានចោទប្រកាន់ថា សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានចាប់គោយន្តដឹកអុសរបស់ពលរដ្ឋចំនួន២គ្រឿង នឹងបានដុតគោយន្ត​កម្ទេចចោល ស្ថិតនៅភូមិ​ ដំបូក​ ១០០​ ឃុំ​ស្វាយ​ស​ ស្រុកក្រគរ​ ខេត្ត​ពោធិ៍សាត់​ កាលពីថ្ងៃទី​ ៥​ ខែ​សីហា​ ឆ្នាំ​ ២០២០​ មិនពាក់ព័ន្ធ​ អាជ្ញាធរ​ភូមិ​ ឃុំ​ ស្រុក​ ខេត្ត​ពោធិ៍សាត់​នោះទេ​ គឺ​ អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ ( Wild Aids ) ជាអ្នកដុត​ ។

ជាក់ស្តែងនៅក្នុងលិខិតបកស្រាយរបស់ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់បានបញ្ជាក់ថា ក្រោយមានការបង្ហោះហ្វេសប៊ុកបានចោទប្រកាន់ថា កម្លាំងនគរបាលខេត្ត បានចុះបង្រ្កាបករណីព្រៃឈើនៅចំណុចខាងលើហើយក៏ចាប់ឃាត់គោយន្តចំនួន២គ្រឿង នឹងបានដុតបំផ្លាញគោយន្តនោះចោលទៀត ដូច្នេះស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ សូមច្រានចោលព័ត៌មាននេះ មិនដូចការចោទប្រកាន់នោះទេ។ ក្រោយលិចលឺព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏បានចុះទៅស្រាវជ្រាវនៅកន្លែងកើតហេតុ និងសាកសួរពីជនរងគ្រោះផ្ទាល់ដោយមានទាំងវិដេអូ ដែលពលរដ្ឋថតក្នុងទូរស័ព្ទ បង្ហាញឲ្យឃើញថា ទាំងនោះមិនមែនជាសកម្មភាពរបស់មន្រ្តីនគរបាលខេត្តពោធិ៍សាត់នោះទេ ។ ជាក់ស្តែង គឺអង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ ( Wild Aids ) ជាអ្នកដុត​ ។

ដោយឡែកជុំវិញករណីខាងលើនេះដែរ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក៏បានសរសេរបង្ហោះតៗគ្នាថា៖ ខ្ញុំនៅតែឆ្ងល់ថា​ តេី​ អង្គការ​មានសិទ្ធិ​ដល់ថ្នាក់​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​បានឬ​ ?  តេី​មាត្រា​ប៉ុន្មាន​ ដែល​ចែងអោយ​អង្គការ​មានសិទ្ធិ​អំណាច​រឹបអូស​វត្ថុតាង​ជាបទល្មេីស​ពាក់ព័ន្ធ​ព្រៃឈើ​ បំផ្លាញ​ចោលដោយគ្មានសេចក្ដី​សម្រេច​ពី​តុលាការ​ ?  បេីសិនជា​ ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​ គួរតែ​ចាប់​ឃាត់​ខ្លួន​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ មិនគួរអង្គការ​សម្រេច​ចិត្ត​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ចោលដូច្នេះទេ​ ។  ទង្វើ​របស់​អង្គការ​នេះ​ ប៉ះពាល់​ដល់​ រដ្ឋាភិបាល​ធ្ងន់​ធ្ងរណាស់​ ។  ដូច្នេះ​អាជ្ញាធរ​ និង​ ស្ថាប័ន​ពាក់ព័ន្ធ​ គួរតែ​ហៅ​អង្គការ​នោះ​ មកទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ ។  ជាពិសេស​គួរតែសងគោយន្តនោះ​ដល់​ប្រជាពលរដ្ឋ​វិញ​ ៕

តោះចង់ដឹងលិខិតបំភ្លឺរបស់សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ សូមអានលិខិតនៅខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print