ភ្នំពេញ ៖ នារីម្នាក់តែងខ្លួនដូចមនុស្សប្រុស ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីរូបគាត់ជិះម៉ូតូម៉ាកហុងដា ធូដេ ជ្រុលទៅប៉ះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងយ៉ាងពេញទំហឹង ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីត
ហេតុបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ធូដេ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HS-5700 តែម្នាក់ឯងតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅប៉ះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យដួលបោកក្បាលហូរឈាមរងរបួសធ្ងន់ ឯម៉ូតូអូសជិត១០ម៉ែត្រ ។
ក្រោយកេីតហេតុ នារីរងគ្រោះដែលតែងខ្លួនដូចមនុស្សប្រុសខាងលេី ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង អូសយកទៅរក្សាទុករង់ចាំម្ចាស់មកយកទៅប្រេីប្រាស់វិញ៕ ដោយ៖ ភារ៉ា ដង្កោ