នារីម្នាក់តែងខ្លួនដូចប្រុស​ បើកម៉ូតូប៉ះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យរងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់តែងខ្លួនដូចមនុស្សប្រុស​ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់ថ្ងៃទី៩​ ខែសីហា​ ឆ្នាំ២០២០​ បន្ទាប់ពីរូបគាត់ជិះម៉ូតូម៉ាកហុងដា​ ធូដេ​ ជ្រុលទៅប៉ះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​យ៉ាងពេញទំហឹង​ ។

​ បេីតាមប្រភពព័ត៌មានពីកន្លែងកេីត
ហេតុ​បានឲ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ ធូដេ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HS-5700 តែម្នាក់ឯងតាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីត្បូងទៅជេីង​ក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុ​ក៏ជ្រុលទៅប៉ះបង្កាន់ដៃស្ពាន​អាកាសស្ទឹងមានជ័យ​ បណ្ដាលឲ្យដួលបោកក្បាលហូរឈាមរងរបួសធ្ងន់​ ឯម៉ូតូអូសជិត១០ម៉ែត្រ​ ។

​ ក្រោយកេីតហេតុ​ នារីរងគ្រោះដែលតែងខ្លួនដូចមនុស្សប្រុសខាងលេី​ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ រីឯម៉ូតូ​ត្រូវបានសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង​ អូសយកទៅរក្សាទុករង់ចាំម្ចាស់មកយកទៅប្រេីប្រាស់វិញ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print