យុវជនម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តពីក្រោយរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់​សង្ស័យតែស្រវឹងស្រាបានជិះម៉ូតូម្នាក់ឯងក្នុងល្បឿនលឿន​ជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកបណ្ដាលឲ្យរងរបួសធ្ងន់​ធ្ងរត្រូវបាន
រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ​ សួគ៌ា​ ដឹកយកទៅសង្គ្រោះភ្លាមៗកាលពីវេលាម៉ោង​៨​ និង២០នាទីយប់ថ្ងៃទី៩​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចមុខហាង​ រាត្រីមនោរម្យថ្មី​ តាមផ្លូវបេតុងទួលពង្រ​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ បេីតាមសម្ដីសន្តិសុខម្នាក់ប្រចាំការនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តមួយគ្រឿងមិនចាំម៉ាក​ ពណ៌ស​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងខាងលេី​ក្នុងទិសដៅពីកេីតទៅលិច​ ខណៈពេលនោះស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​ឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1 IG -8027 យ៉ាងលឿនមកបុកពីក្រោយរថយន្តខាងលេីបណ្ដាលឲ្យបាក់ជេីងម្ខាងរងរបួសធ្ងន់​ រីឯរថយន្តដែលត្រូវយុវជនខាងលេីបុក​ឃេីញស្ថានភាពមិនស្រួលក៏បន្តទៅមុខបាត់ស្រមោលតែម្ដង​ ។

​ ក្រោយកេីតហេតុ​ យុវជនរងគ្រោះដែលរបួសធ្ងន់ខាងលេីត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យឯកជន​ សួគ៌ា​ផងដែរ​ ។ ចំណែកឯម៉ូតូត្រូវបានឪពុកនិងម្ដាយរបស់ជនរងគ្រោះមកយកទៅរក្សាទុកដោយខ្លួនឯង​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print