មុខសញ្ញាឆក់ទូរស័ព្ទតាមផ្លូវយ៉ាងសកម្មម្នាក់ត្រូវនគរបាលប៉ុស្តិ៍ត្រើយស្លាឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាឆក់ទូរស័ព្ទតាមដងផ្លូវយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១២និង៣០នាទី​ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី៨​ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី នៅចំណុចស្ពានព្រែកបាទ្បាត់ឆឹង ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
លោក វរសេនីយ៍ត្រី​ ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ វី ម៉េងហ៊ង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និងទី២-ឈ្មោះ មឿន សុខ
ម៉េត ភេទប្រុស អាយុ២១ឆ្នាំ​ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ហុង សុខឡាំង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកប៉ាន ឃុំត្រេីយស្លា ស្រុកស្អាងខេត្តកណ្តាល​(មុខរបរសិស្ស)។ ដោយឡែកវត្ថុតាងចាប់យកមាន ទូរស័ព្ទដៃ១គ្រឿងម៉ាកiPhone.ពណ៌ទឹកមាស។
លោកនាយប៉ុស្តិ៍បានបន្តថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១៨និង៣០នាទី ក្មេងស្រីរងគ្រោះឈ្មោះ ហុង.សុខឡាំង បានជិះម៉ូតូពីផ្ទះនៅភូមិព្រែកប៉ាន មកផ្សារព្រែកឃ្លោកលុះជិះមកដល់គល់ស្ពានព្រែកបាឡាត់ឆឹង ស្រាប់តែមានជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដាធុនសេ១២៥ ពណ៌ខ្មៅ មកឆក់ទូរស័ព្ទ ពីក្មេងស្រីរងគ្រោះ រួចបានជិះម៉ូតូគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី​ លោកបានស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងយកទូរស័ព្ទមកលក់នៅចំណុចឃុំតាលន់ ភ្លាមនោះ លោកបានដឹកនាំកម្លាំងប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យឈ្មោះ វី ម៉េងហ៊ង រួមនិឹងវត្ថុតាងយកមកប៉ុស្គិ៍ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ វី ម៉េងហ៊ង បានសារភាពថា ខ្លួន និង ឈ្មោះមឿន សុខម៉េតពិតជាបានឆក់យកទូរស័ព្ទពីឈ្មោះ ហុង សុខឡាំងប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕ ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print