ដកហូតគ្រឿងក្នុងជ្រូកខូចគុណភាព៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាមយកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយា ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ក្រាប និងឃាត់រថយន្ត១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-5077 ខណ:ដឹកគ្រឿងក្នុងសត្វជ្រូក គ្មានលិខិតអនុញ្ញាត នៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២នឹង២៧នាទីទៀបភ្លឺ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស៊ប្រឆាំងបទល្មើសសេដ្ឋកិច្្ចខេត្តសៀមរាបបានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តការនោះសមត្ថកិច្ចចម្រុះ បានឆែកឆេររកឃើញគ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ០៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាម។ ក្នុងនោះរួមមាន៖ត្រចៀកជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម ពោះជ្រូកចំនួន ០២កេស ស្មើនឹង ៦៨គីឡូក្រាម អណ្តាតជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម ។

ចំពោះវត្ថុតាងទាំងនេះសមត្ថកិច្ចសហការជាមួយ មន្ត្រី នៃមន្ទីរផលិតកម្ម និងបសុព្យាបាលសត្វខេត្ត បានយកទៅធ្វើការដុតកម្ទេចចោល ហើយមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យ សមត្ថកិច្ចចម្រុះបានប្រគល់ឲ្យទៅមន្ត្រីជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print