ថ្ងៃនេះ មានករណីជាសះស្បើយ ០២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ មានករណីជាសះស្បើយ ០២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៣នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។
នេះយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា៖ ករណីជាសះស្បើយ៖ បុរសជនជាតិខ្មែរចំនួន ០២នាក់ ក្នុងនោះ
១- បុរសអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
២- បុរសអាយុ ៣២ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រឡៅជ្រំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង សំគាល់ ៖ បុរសទាំងពីរនាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាស្បើយ ទទួលលទ្ធផលតេស្ត
អវិជ្ជមានវីរុសក្ខវីដ-១៩ចំនួន០២ដងនិងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុ ចាក់អងរាជធានីភ្នំពេញ។
ដោយឡែក ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី៖ បុរសជនជាតិខ្មែរចំនួន ០៣នាក់ – បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ – បុរសអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា៖ បុរសទាំងបីនាក់ខាងលើ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមក ដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគាត់ត្រូវបានបញ្ជូនឲ្យមកបន្តធ្វើចត្តាឡីស័កនៅមន្ទីរ ពេទ្យបង្អែកខេត្តត្បូងឃ្មុំនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលើកទីបួន ដែលជាថ្ងៃ ទី១៣នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺទាំងបី នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។
សូមរំឮកថា៖ ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖ គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី១០ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ ចំនួនអ្នកព្យាបាល -១៩ នៅកម្ពុជា មាន៖ ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២១៩នាក់ (ស្មើនឹង ៨៧,២៥ % ធៀប នឹងចំនួនអ្នកមានវីរុសកវីដ-១៩ទាំងអស់នៅក្នុងចំនួននេះមានស្រី ៤៦នាក់ និងបុរស១៧៣នាក់។
-អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៥១នាក់ (ស្រ្តី ៤៩នាក់ និងបុរស ២០២នាក់ -អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៣២នាក់៖
នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០២នាក់ (ស្រ្តីជនជាតិកាណាដា ០១នាក់ និងស្ត្រី ជាកងទ័ពមួកខៀវ ០១នាក់ ដែលបានបញ្ជូនមកពីមន្ទីរពេទ្យជ័យជំនៈ ខេត្តកណ្តាល ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print