លីគកំពូលអាមេរិក២០២០គ្រោងនឹងវិលត្រឡប់មកវិញនៅសប្តាហ៍នេះ

ចែករំលែក៖

លីគកំពូលអាមេរិកបានចេញសេចក្តីប្រកាសថា បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ រដូវកាលធម្មតានឹងចាប់ផ្តើមនៅថ្ងៃពុធនេះដែលក្រុមដំបូងគឺក្រុម Dallas ដែលត្រូវប្រកួតជាមួយក្រុមNashville

សេចក្តីប្រកាសបានបន្តថា “យើងជឿជាក់ថាយើងមានផែនការល្អហើយ យើងជឿជាក់ថា កីឡាករនិងបុគ្គលិករបស់យើងផ្តោតលើការប្រកាន់ខ្ជាប់នូវពិធីសាររបស់យើង ហើយប្រសិនបើយើងអាចធ្វើបានយើងគួរតែអាចទទួលបានការប្រកួតបានល្អឡើងវិញប្រសិនបើយើងមិនអាចធ្វើវាតាមរបៀបដែលមានសុវត្ថិភាពនិងធានាដល់សុខភាពរបស់កីឡាករយើងនោះយើងនឹងត្រូវដោះស្រាយ

លោក Garber ប្រធានលីគកំពូលអាមេរិកបាននិយាយថាយើងយល់ថា ការត្រឡប់ទៅប្រកួតឡើងវិញគឺនឹងមានបញ្ហាប្រឈមមួយចំនួន យើងដឹងអំពីបញ្ហាប្រឈមទាំងនោះយើងបានត្រៀមខ្លួនសម្រាប់ដោះស្រាយ ហើយបញ្ហាទាំងនោះអាចនឹងពិបាកជាមុនក៏ថាបាន យើងដឹងថាយើងអាចនឹង មានបញ្ហាដែលរំខានដល់ការប្រកួត ប៉ុន្តែតម្រូវការដើម្បីមានភាពបត់បែនច្រើនដែលចាំបាច់ត្រូវដោះស្រាយវា 

គួររំលឹកថា លីគកំពូលអាមេរិក MLS បានផ្អាករដូវកាលនៅថ្ងៃទី១២ ខែមីនាដោយសារជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់ពីក្រុមនីមួយៗបានលេងតែ២ប្រកួត។ លីគបានចាប់ផ្តើមឡើងវិញជាមួយនឹងការប្រកួត ដែលកំពុងលេងនៅកីឡដ្ឋាន Orlando រដ្ឋ Florida  កាលពីខែកក្កដាលីគកំពូលអាមេរិកមួយ នេះមានកីឡាកររបស់ក្រុម Dallas និងកីឡាករក្រុមNashvilleជាច្រើនបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្រៅពីក្រុមទាំងពីរនោះមានតែការធ្វើតេស្តវិជ្ជមានប៉ុណ្ណោះដែលត្រូវបានបញ្ជាក់គឺមួយមកពីក្លិប Sporting Kansas City និងមួយមកពីក្លិប Columbus

...

Members of the Montreal Impact, wearing masks, take the field for their match against Toronto FC as part of the MLS Is Back Tournament Thursday in Reunion, Fla.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print