Benfica ទិញបានខ្សែការពារសញ្ជាតិប្រេស៊ីលGilberto ពីក្លិប Fluminense

ចែករំលែក៖

ក្លិបយក្សរបស់ព័រទុយហ្គាល់ Benfica បានប្រកាសថា ក្លិបបានចុះហត្ថលេខាលើខ្សែការពារស្តាំ Gilberto ពីក្លិFluminense របស់ប្រេស៊ីលហើយ

ក្លិបបានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិប Benfica ថា កីឡាករវ័យ២៧ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំបន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យសុខភាពរួចរាល់ ការផ្ទេរនេះធ្វើឡើងតាមការចង់បានរបស់អ្នកចាត់ការថ្មីរបស់ក្លិប Benfica គឺលោក Jorge Jesus

លោក Jorge Jesus បានចូលរួមជាមួយក្លិបចាស់របស់លោកកាលពីខែកក្កដាបន្ទាប់ពីបានដឹកនាំក្លិប Fluminenseឈ្នះពានរង្វាន់ចំនួន៦ក្នុងរយៈពេល១៣ខែ។

ខ្សែការពារGilberto ដែលលោក Jorge Jesus បានស្គាល់កាលពី នៅក្លិបចាស់បានបង្ហាញខ្លួនចំនួន១០១ដងឱ្យFluminense បន្ទាប់ពីការផ្ទេររបស់គាត់កាលពីឆ្នាំ២០១៨ ពីក្លិបប្រទេសអុីតាលី Fiorentina  ថ្មីៗនេះក្លិប Benficaក៏បានប្រកាសពីការចុះ ហត្ថលេខាលើអ្នកចាំទីសញ្ជាតិប្រេស៊ីលHelton Leite ពីក្លិប Boavista ផងដែរ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print