នូ​វែ​ល​សេ​ឡង់​ ប្រកាសថា រយៈពេលជាង៣ខែមកហើយ ដែប្រទេសខ្លួន មិនមាន​ករណី​ឆ្លង​ជំងឺ COVID-19 ក្នុងប្រទេស​

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមមន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាលរបស់​ប្រទេសនូ​វែ​ល​សេ​ឡង់ បានប្រកាសថា គិតត្រឹម​ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ២០២០ម្សិលមិញនេះថា ប្រទេសខ្លួន​មិនមាន​ករណី​ឆ្លង​ជំងឺ COVID-19 ក្នុងប្រទេស​ចំនួន​១០០​ថ្ងៃ​គត់​។ ប៉ុន្តែអាជ្ញាធរ ក៏បានព្រមានដល់​ប្រជាជន​ឲ្យ​ប្រុងប្រយ័ត្ន​បន្ថែមទៀត ព្រោះ​មានប្រទេស​វៀតណាម និង​អូស្ត្រាលី​ជា​មេរៀន​ ចំពោះករណីឆ្លងក្នុងសហគមន៍ ។

សូមជម្រាបថា ប្រទេសនូ​វែ​ល​សេ​ឡង់ ស្ថិតក្នុង​ចំណោម​ប្រទេស​តិចតួច​ដែល​អាច​ត្រួតត្រា​ករណី​ឆ្លង​ក្នុងប្រទេស ក្រោយ​ការអនុវត្ត​វិធានការ​តឹងរ៉ឹង​មាន​ករណី​ឆ្លង​ដំបូង និង​ការ​រឹតបន្តឹង​នៅ​ដំណាក់កាល​ក្រោយៗ​។ រហូតមកទល់ពេលនេះ ករណី​ឆ្លង COVID-19 នៅ​នូ​វែ​ល​សេ​ឡង់​មាន​សរុប​១២១៩​នាក់ ហើយ​ករណី​នៅសល់​មាន​២៣ ដែល​បន្ត​ទទួលបាន​ការព្យាបាល​នៅ​មជ្ឈមណ្ឌល​រៀបចំ​ដោយ​រដ្ឋ​។ បន្ទាប់ពីប្រទេស​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ ក៏​មិនមាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​១០០​ថ្ងៃ​ជាប់​គ្នា​មកហើយ​។ បច្ចុប្បន្ន នូ​វែ​ល​សេ​ឡង់ ជា​ប្រទេស​មាន​សុវត្ថិភាព​បំផុត​លើ​ពិភពលោក​ ។

គួរបញ្ជាក់ថា ​ប្រជាជន​នូ​វែ​ល​សេ​ឡង់ បាន​វិលត្រឡប់​ទៅរក​ស្ថានភាព​ធម្មតា​ឡើងវិញ អាជ្ញាធរ​ក៏​នៅតែ​បារម្ភ​ដដែល​។ ការមិន​ព្រមធ្វើ​តេស្តមិន​ប្រើប្រាស់​កម្មវិធី​តាមដាន​របស់​រដ្ឋ ហើយ​ពេលខ្លះ​មិន​អនុវត្ត​វិធាន​សុខាភិបាល​នោះ ក្លាយជា​រឿង​ឈឺក្បាល​សម្រាប់​រដ្ឋាភិបាល​ប្រទេស​នេះ​។​

លោក Ashley Bloomfield អគ្គនាយក​សុខាភិបាល​នូ​វែ​ល​សេ​ឡង់​និយាយ​បែបនេះ​ក្នុង​សន្និសីទ​ថ្ងៃទី​៩ ខែសីហា​ម្សិលមិញថា «​ការសម្រេចបាន​រយៈពេល​១០០​ថ្ងៃ​គ្មាន​ការឆ្លង​ក្នុង​សហគមន៍ ជាការ​បោះជំហាន​ដ៏​សំខាន់​មួយ ប៉ុន្តែ​ដូចដែល​យើង​ដឹង​ហើយ យើង​មិនអាច​ធ្វេសប្រហែស​ឡើយ​។​» លោកអគ្គនាយក​សុខាភិបាល បន្តថា នៅ​ប្រទេស​ជាច្រើន​ដែល​កន្លងទៅ​អាច​គ្រប់គ្រង​ជំងឺ COVID-19 បានករណី​ឆ្លង​ក៏​ងើប​ឡើងវិញ ដែល​ការណ៍​នេះ​តម្រូវ​ឲ្យ​នូ​វែ​ល​សេ​ឡង់​ត្រៀមខ្លួន​សម្រាប់​ការផ្ទុះ​ឡើង​ណាមួយ​នៅពេល​ខាងមុខ​។​

​លោក Bloomfield ទំនង​ចង់​សំដៅ​ស្ថានការណ៍​នៅ​វៀតណាម និង​អូស្ត្រាលី​។ នៅ​វៀតណាម​ដែល​កន្លងមក​ត្រូវបាន​មើលឃើញថា អាច​គ្រប់គ្រង​ការឆ្លង​បាន​នោះ អាជ្ញាធរ​កំពុង​ញាប់​ដៃជើង​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​នៅ​ដា​ណា​ង ដែល​បាន​ឆ្លង​ដល់​ខេត្ត​ក្រុង​ច្រើន​ទៀត​។ចំណែក​អូស្ត្រាលី​ក្បែរ​ខាង​វិញ ក៏​កំពុង​តស៊ូ​នឹង​ការកើនឡើង​ករណី​ឆ្លង​នៅ​ទីក្រុង Melbourne ដែល​រលក​ឆ្លង​ពេលនេះ កើតចេញពី​ការ​ចន្លោះប្រហោង​នៅតាម​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​គួរបញ្ជាក់ផងដែរថា នូ​វែ​ល​សេ​ឡង់ កន្លងទៅក៏មាន​ករណី​ចន្លោះប្រហោង​នៅតាម​កន្លែង​ដាក់​ដោយឡែក​ដែរ ប៉ុន្តែ​ការឆ្លើយតប​ទាន់ពេលវេលា បាន​ជួយ​ទប់ស្កាត់​ករណី​ឆ្លង​។ ជាក់ស្តែងកាលពី​សប្ដាហ៍មុន រដ្ឋាភិបាល​ទីក្រុង​វេ​លីង​តុ​ន បាន​ពង្រឹង​សុវត្ថិភាព​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ចាប់ផ្ដើម​អភិវឌ្ឍ​បច្ចេកវិទ្យា​តាមដានប្រជាជនរបស់ខ្លួន​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print