ផឹកចំស្រាប្រចណ្ឌទាញដំបងឫស្សីវាយកញ្ចឹងកប្រពន្ធស្លាប់ផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបានត្រឹមតែពាក់កណ្តាលផ្លូវបន្ទាប់ពីត្រូវជនសង្ស័យជាប្ដីផឹកស្រាស្រវឹងហើយប្រចណ្ឌប្រពន្ធនឹងអ្នកផ្សេងបានទាញដំបងឫស្សីវាយចំកញ្ចឹងកពីក្រោយពេញទំហឹងបណ្ដាលឱ្យស្ត្រីរងគ្រោះដេកដួលហើយរត់គេចខ្លួនបាត់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះម៉ៅ ណេន អាយុ៣១ឆ្នាំ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យជាប្ដីមានឈ្មោះ
ប៉ា រ៉េត អាយុ៣៨ឆ្នាំ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ស្រមោល។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគាត់ឃើញជនសង្ស័យជាប្ដីបានផឹកស្រាស្រវឹងហើយក៏រករឿងប្រពន្ធព្រោះតែប្រ
ចណ្ឌនិឹងអ្នកផ្សេង ទើបមានជម្លោះពាក្យសម្តីយ៉ាងខ្លាំង។ក្រោយមកជនសង្ស័យបានទាញយកដំបងឫស្សីប្រវែងកន្លះម៉ែត្រ វាយទៅលើប្រពន្ធចំកញ្ចឹង.ករួចក៏រត់គេចខ្លួនបាត់ភ្លាមៗ។

ក្រោយមកស្ត្រីរងគ្រោះត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារអាការធ្ងន់ធ្ងរបានស្លាប់ពាក់កណ្ដាលផ្លូវ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យយកមកចាត់ការបន្តតាមច្បាប់៕

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print