ក្រោយមេដឹកនាំហុងកុង ប្រកាសលើកពេលបោះឆ្នោត ស្រាប់តែប្រទេសចំនួន៥ ជំរុញឲ្យ​រដ្ឋបាល​​ហុងកុង រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់រហ័ស

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង លោកស្រី ការី ឡាំ បានប្រកាសលើកពេលបោះឆ្នោតហុងកុង ដែលគ្រោងធ្វើនៅថ្ងៃទី ខែកញ្ញាខាងមុខ ទៅធ្វើនៅឆ្នាំ២០២១វិញ ដោយសារតែហេតុផល ទប់ស្កាត់ និងបង្ការការរាតត្បាត COVID-19 នោះ។ ស្រាប់តែប្រទេសចំនួន៥ មានដូចជា៖ អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី នូវែសេឡង់ កាលពីថ្ងៃទី ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ បានជំរុញឲ្យតំបន់រដ្ឋបាលពិសេសហុងកុង រៀបចំការបោះឆ្នោតឲ្យបានឆាប់រហ័ស ជាមួយគ្នានេះ ប្រទេសទាំង ក៏បានលើកឡើងពីបញ្ហាព្រួយបារម្ភមួយចំនួនផងដែរ ជុំវិញការហាមឃាត់បេក្ខជន ដែលមានទំនោរទៅរកប្រជាធិបតេយ្យចំនួន១២រូប ពីការឈរឈ្មោះបោះឆ្នោតសភាហុងកុងផងដែរ

ក្នុងសេចក្តីថ្លែងការណ៍រួមគ្នា រដ្ឋមន្ត្រីការបរទេសទាំង បានអះអាងថា សកម្មភាពនៅក្នុងទីក្រុងហុងកុងបែបនេះ គឺជាការបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋាននៃស្ថិរភាព និងវិបុលភាពរបស់ទីក្រុងនេះ ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសប្រទេសដែលមានអង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី នូវែសេឡង់បានលើកឡើងពីបញ្ហាបារម្ភជុំវិញការហាមឃាត់បេក្ខជនប្រជាធិបតេយ្យមិនឲ្យឈរឈ្មោះថា គឺជារឿងអយុត្តិធម៌ ការលើកពេលបោះឆ្នោត គឺមិនសមហេតុផល

យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ដដែលនេះ មិនបានបញ្ជាក់ពីទណ្ឌកម្មពីការដាក់ទណ្ឌកម្មអ្វីឡើយ ប៉ុន្តែប្រមុខការទូតនៃក្រុមប្រទេសទាំង ដែលជាក្រុមប្រទេស Five Eyes បានជំរុញឲ្យរដ្ឋាភិបាលហុងកុងរៀបចំការបោះឆ្នោតឲ្យបានឆាប់រហ័សបំផុត

គួរបញ្ជាក់ថា ក្នុងការជំរុញឲ្យហុងកុងរៀបចំការបោះឆ្នោតឲ្យបានឆាប់រហ័ស ធ្វើឡើងស្របពេលគណៈអចិន្ត្រៃយ៍ភាប្រជាជនចិន កំពុងប្រជុំពីជំហានបន្ទាប់សម្រាប់សភាហុងកុង ដែលនឹងបញ្ចប់អាណត្តិនាពេលខាងមុខ កិច្ចប្រជុំនេះ ក៏ជជែកគ្នាពីការបន្តអាណត្តិរបស់សភាហុងកុង សភាចិនដែលមានអំណាចបកស្រាយច្បាប់ក្នុងស្រុកនានានោះ អាចកំណត់ពីសិទ្ធិអំណាចរបស់សភាហុងកុងដែលអំឡុងពេលពេលពន្យារពេលបោះឆ្នោតនេះផងដែរមិនតែប៉ុណ្ណោះនាពេលកន្លងមក ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង លោកស្រី ការី ឡាំបានប្រកាសលើកពេលបោះឆ្នោតស្របពេលករណីឆ្លងកូរ៉ូណាវីរុសនៅក្នុងទីក្រុង កំពុងតែកើនឡើង និងបន្ទាប់ពីហាមឃាត់បេក្ខជនដែលមានទំនោរទៅរកប្រជាធិបតេយ្យចំនួន ១២នាក់ មិនឲ្យឈរឈ្មោះបោះឆ្នោតសភាហុងកុង

ដោយឡែកសហរដ្ឋអាមេរិកវិញ នៅថ្ងៃទី ខែសីហាកន្លងទៅ បានសម្រេចដាក់ទណ្ឌកម្ម លើប្រធានប្រតិបត្តិហុងកុង លោកស្រីការី ឡាំរួមទាំងមន្ត្រីហុងកុង និងមន្ត្រីចិនផ្សេងទៀត ក្រោមហេតុផលថា បានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យទីក្រុងហុងកុង និងចូលរួមអនុវត្តច្បាប់សន្តិសុខជាតិហុងកុង ទណ្ឌកម្មនេះ គឺជាការបង្កកទ្រព្យសម្បត្តិ និងការហាមរកស៊ីជាមួយអាមេរិក

សូមជម្រាបថា សម្ព័ន្ធមិត្ត Five Eyes ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤១ ដើម្បីចែករំលែកព័ត៌មានសម្ងាត់ និងស៊ើបការណ៍លើបញ្ហាមួយចំនួន ដោយរយៈពេលចុងក្រោយ សម្ព័ន្ធមិត្តមួយក្រុមនេះ ផ្ដោតការងារខ្លាំងទៅលើប្រទេសចិន ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print