ដឹកដែកធ្ងន់ពេកទ្រមិនរួច ហ្វ្រាំងមិនស៊ី មានតែយករថយន្តតូចៗធ្វើជាកំណល់ហើយទើបបាន បើជ្រុលទៅរកមនុស្សខ្លាចជាប់គុកឥតថ្ងៃចេញ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធុនធំដឹកដែកសសៃរាប់សិបតោន បេីកចុះពីលេីស្ពានព្រះមុនីវង្ស ( ច្បារអំពៅ ) ស្រាប់តែដាច់ហ្រាំង​ ជ្រុលទៅបុករះ​រថយន្ត៥គ្រឿង​ និងកង់បីឥណ្ឌា​ ១គ្រឿងទៀត បណ្ដាលឲ្យរថយន្តជាច្រេីនគ្រឿងរងការខូចខាត ពាសពេញផ្លូវជាតិលេខ១ បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្បែរផ្សារច្បារអំពៅតែម្ដង ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ករណីនេះកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានចុះអន្តរាគមន៍វាស់វែង និងរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍កុំឱ្យស្ទះយានយន្ដ ខណៈដែលគ្រោះថ្នាក់នេះកើតឡើងភ្លាមនោះ គឺបានធ្វើឱ្យអ្នកដំណើរដែលឆ្លងកាត់កន្លែងកើតហេតុ ត្រូវស្ទះកកកុញមិនអាចទៅមុខរួចមួយរយៈខ្លីផងដែរ។
ប្រជាពលរដ្ឋសូមឱ្យសមត្ថកិច្ចមេត្តាចាត់វិធានការចំពោះអ្នកបើកបរ ក៏ដូចជាម្ចាស់រថយន្ត ដែលបើកផ្ទុកលើសទំងន់ ការប្រើប្រាស់រថយន្ត មិនបានពិនិត្យពីបច្ចេកទេស ព្រោះងាយបង្កគ្រោះថ្នាក់បំផុតសម្រាប់ខ្លួនឯង និងអ្នកដទៃ ដូចជាករណីនេះជាដើម៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print