អភិបាលខេត្តសៀមរាប៖ តំបន់ផាប់​ស្ទ្រី​ត ​នឹង​បើក​ដំណើរការ​ឡើងវិញ នៅពាក់កណ្ដាលខែសីហានេះ ប៉ុន្តែមិនមាន​ការបើក​ភ្លេង​រាំ​កម្សាន្ត​នោះទេ

ចែករំលែក៖

ខេត្តសៀមរាប យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត កាលពីថ្មីៗនេះ បានបញ្ជាក់ថា ខេត្តសៀមរាប នឹងរៀបចំពិធីកម្សាន្តរយៈពេលថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ទី២១ សីហា ខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យពលរដ្ឋឈប់សម្រាកចំនួន៥ថ្ងៃដើម្បីសងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងទៅ

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា កម្មវិធីសាសនា ម្មិធីកម្សាន្តជាច្រើន បានរៀបចំឡើង ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានចរន្តឡើងវិញ ក្រោយជាប់គាំងច្រើនខែ ដោយសារវិបត្តិជំងឺកូវីដ​-១៩ ជាក់ស្ដែងតំបន់សំខាន់ៗ ដូចជា ស្ទឹងសៀមរាបសួនច្បារមាត់ស្ទឹង សុទ្ធតែកំពុងមមាញឹករៀបចំកម្មវិធី ក្នុងនោះអាជ្ញាធរក៏នឹងបើកឡើងវិញនូវតំបន់ផាប់ស្ទ្រី ដែលជាតំបន់សំខាន់ក្នុងក្រុងសៀមរាបផងដែរ

ដោយឡែកលោក ទៀ សីហា អភិបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា តំបន់ផាប់ស្ទ្រីនឹងបើកដំណើរការឡើងវិញ ដើម្បីឱ្យម្ចាស់អាជីវកម្មអាចរកចំណូលបានខ្លះ តែការបើកនេះ មិនមានការបើកភ្លេងរាំកម្សាន្តដូចមុនឡើយ តែជាការបើកក្នុងរូបភាពថ្មី

លោកអភិបាលខេត្តបន្តថា អាជ្ញាធរព្យាយាមកែច្នៃយ៉ាងណា ឲ្យអាជីវករអាចរកចំណូលបានខ្លះពីឱកាសថ្ងៃឈប់សម្រាកខាងលើនេះ ប៉ុន្តែហាងនីមួយៗត្រូវតែបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print