ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសឲ្យងើបឡើងវិញ ហ្វីលីពីនត្រូវការថវិកាជិត ៧០ពាន់លានដុល្លារអាមេរិក

ចែករំលែក៖

អន្តរជាតិ៖ លោកស្រី Stella Quimbo សហប្រធានក្រុមសមាជិកសភាស្តីពីការជំរុញសេដ្ឋកិច្ចបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ទី៨ ខែសីហាថ្មីៗនេះថា ប្រទេសហ្វីលីពីន ត្រូវការថវិកាចំនួន .៥៦ ទ្រីលានប៉េសូ ( ប្រមាណ ៦៩. ពាន់លានដុល្លារអាមេរិក) ដើម្បីជួយឲ្យប្រទេសងើបឡើងវិញ ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច លោកស្រី Stella Quimbo បន្ថែមថា ការឆ្លើយតបធំជាង និងបង្រួបបង្រួមគឺចាំបាច់សម្រាប់ការជំនួសវិធីសាស្រ្តតូចតាច។

លោកស្រី បន្តទៀតថា ប្រទេសហ្វីលីពីនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាលពីត្រីមាសមុន បន្ទាប់ពីការជាប់គាំងសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩រាតត្បាត ហើយការបាត់បង់ការងារធ្វើបានធ្វើបានធ្វើឲ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ។ លោកស្រី បានបញ្ជាក់ថា ការយកចិត្តទុកដាក់គួរតែផ្ដោតលើប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល និងប្រាក់កម្ចីការប្រាក់ទាប សម្រាប់អាជីវកម្មខ្នាតតូច ដែលផ្ដល់ការងារដល់ប្រជាជនហ្វីលីពីនជាង ៦០%

ទន្ទឹមនឹងនេះ លោក Fitch Ratings បានលើកឡើងថា ទស្សនៈវីស័យខ្លីសម្រាប់សេដ្ឋកិច្ចហ្វីលីពីន បានបន្តយ៉ាប់យ៉ឺន និងហានិភ័យធ្លាក់ចុះកំពុងលេចចេញជារូបរាង នៅពេលដែលប្រទេសនេះ កំពុងតស៊ូនឹងរោគរាតត្បាត។ ដោយរដ្ឋាភិបាល បានកែប្រែការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះដល់ .% បើធៀបនឹងការប៉ាន់ស្មានពីមុនសម្រាប់ការធ្លាក់ចុះ .% ហើយបាននិយាយថា ខ្លួនមិនអាចផ្តល់ថវិកាដល់កញ្ចប់ជំរុញសេដ្ឋកិច្ច . ទ្រីលានប៉េសូដែលត្រូវបានអនុម័តដោយសភាកាលពីខែមិថុនានោះទេ។

ប៉ុន្តែទោះយ៉ាងណា លោកស្រី Quimbo បានសង្កត់ធ្ងន់ថា ចំនួនទឹកប្រាក់ចាំបាច់ត្រូវបង្កើនប្រសិនបើរដ្ឋាភិបាលចង់ទទួលបានមកវិញនូវការខាតបង់សេដ្ឋកិច្ចដែលបង្កឡើងដោយវីរុសនេះ។ ដោយលោកស្រីប៉ាន់ស្មានថា៖ រោគរាតត្បាតបានធ្វើឱ្យសេដ្ឋកិច្ចខាតបង់ថវិកាចំនួន. ទ្រីលានប៉េសូ ដោយផ្អែកលើការព្យាករណ៍របស់រដ្ឋាភិបាលដែលបានធ្វើឱ្យថយចុះ .% នៅឆ្នាំនេះ និងការព្យាករណ៍កំណើន .% មុនពេលរោគរាតត្បាត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print