ជនជាតិបារាំង៦នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងឧទ្យានសត្វព្រៃមួយក្នុងប្រ​ទេស​នីហ្សេ

ចែករំលែក៖

ខ្មាន់កាំភ្លើងជិះម៉ូតូ​បានបាញ់សម្លាប់ អ្នកទេសចរជនជាតិបារាំង៦នាក់ និងជនជាតិនីហ្សេ២នាក់នៅក្នុងឧទ្យានអភិរក្សសត្វព្រៃ ក្នុងប្រទេសនីហ្សេ(Niger) នាថ្ងៃទី​៩ខែសីហា។ នៅពេលនេះក្រុមអ្នកជំនាញកំពុងតែ​ស្រាវជ្រាវករណីបាញ់ប្រហារខាងលើ​។
ការិយាល័យប្រធានាធិបតីម៉ាក្រុង បានបញ្ជាក់ថា មានពលរដ្ឋបារាំង៦នាក់ស្លាប់ ដោយការបាញ់ប្រហារ ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះឡើយ។ អភិបាល រដ្ឋTillaberi លោក Tidjani Ibrahim Katiella បាននិយាយទៅកាន់សារព័ត៌មានរ៉យ
ទ័រថា ក្រុមអ្នកទេសចរជនជាតិបារាំងរងការបាញ់ប្រហារនៅតំបន់អភិរក្សសត្វកវែងស្ថិតនៅក្នុងស្រុក Koure រដ្ឋ Tillaberi ​ក្នុងប្រទេសតំបន់អាហ្វ្រិកខាងលិច​។
អភិបាលរដ្ឋ Tillaberi បានប្រកាសថា​ «មានមនុស្ស ៨នាក់ស្លាប់ ជនជាតិបារាំង ៦នាក់និងជនជាតិ​នីហ្សេ២នាក់ ក្នុងនោះមានអ្នកបើកបរម្នាក់។ នៅពេលនេះយើងកំពុងតែស្រាវជ្រាវ​ហើយនឹងផ្តល់ព័ត៌មានលម្អិតក្នុងពេលឆាប់ៗខាងមុខ» ។
សារព័ត៌មាន​AFPបានផ្សាយថា ជនរងគ្រោះរងការបាញ់ប្រហារ ​ហើយក្រុមអ្នកស្រាវជ្រាវ​បានរកឃើញគ្រាប់កាំភ្លើងជាច្រើន នៅកន្លែងកើតហេតុ។​ មកទល់ពេលនេះយើងមិនទាន់ដឹង​អត្តសញ្ញាណជនដៃដល់ នៅឡើយទេ ប៉ុន្តែក្រុមជនដៃដល់ជិះម៉ូតូ ហើយពួកនៅដើមឈើរង់ចាំ​អ្នកមនុស្សទៅដល់បាញ់ប្រហារតែម្តង។
នៅកន្លែងកើតហេតុ​ សាកសពជនរងគ្រោះបានដាក់​ជិតគ្នា​នៅក្បែររថយន្តដែលឆេះខ្ទេច ។ នៅពេលនេះដែរ​រដ្ឋាភិបាលបារាំង​បានព្រមាន​ដល់ពលរដ្ឋរបស់ខ្លួនមិនត្រូវទៅកាន់ព្រៃនៃប្រទេសនីហ្សេដែលជាទីតាំងគ្រប់គ្រងរបស់ក្រុមអ៊ិស្លាម ប៊ូកូហារ៉ាម ដែលជាសាការក្រុមរដ្ឋអ៊ិស្លាម។
តំបន់អភិរក្សសត្វកវេង Koure នៅចម្ងាយពីទីក្រុង​Niamey ៦០គីឡូម៉ែត្រ​នៅភាគអាគ្នេយ៍​ជាតំបន់ទាក់ទាញភ្ញៀវទេសចរជាច្រើននៅនីហ្សេ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print