ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យមួយបានកើតឡើង ភ្លាមៗនោះកម្លាំងនគរបាលបានចេញធ្វើអន្តរាគមន៍ជួយពន្លត់រថយន្តតូចមួយគ្រឿងដែលបានឆាបឆេះពេលកំពុងបើកបរនៅតាមផ្លូវជិតមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត នាវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ថ្ងៃ១០ ខែសីហា ឆ្នាំ២០២០។ ក្នុងករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថយន្តនេះរងការខូចខាត ហើយបើតាមសមត្ថកិច្ចដាក់ការសន្និដ្ឋានជាបឋមថា មូលហេតុអាចមកពីឆ្លងចរន្តភ្លើងក្នុងម៉ា
សុីនរថយន្ត ៕ ឆ្លាម សមុទ្រ