ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃចំនួន៤រូបទៀត។
ក្នុងនោះព្រះមហាក្សត្របានត្រាស់បង្គាប់
ដំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ។
១-ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ អត្តលេខ ០៣៦ ១៤ ។
២-ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត អត្តលេខ ៥៣៨៤៩ ។
៣-ឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា អត្តលេខ ៥៧២៨២ ។
៤-ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ
អត្តលេខ ៦៨២៣៩។
តាមរយៈព្រះរាជក្រឹត្យ សូមឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕
ដោយ៖ សុខ ខេមរា
...