វាយកូនឃ្លីលើតុកម្ពុជា បានបើកកិច្ចប្រជុំពង្រឹងផែនការត្រៀមស៊ីហ្គេមឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា មកជួបប្រជុំគ្នា ដើម្បីដាក់ចេញ ផែនការ យុទ្ធសាស្រ្ត ឆ្ពោះទៅប្រជែង ដណ្តើមមេដាយ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានគូបញ្ជាក់ថា របៀបវិរៈ នៃកិច្ចប្រជុំនេះ យើងបានពិភាក្សា លើរបាយការសម្រេច បានកាលពី ត្រីមាសទី១ ក្នុងផែនការ ឆ្នាំ២០២០ ការត្រៀមជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងផែនការយុទ្ធសាស្រ្ត គៀងគរ ស្វែងរកធនធាន ឆ្នើម ទាំងក្នុងស្រុក និងបរទេស ដើម្បីឲ្យយើងទទួល បានលទ្ធផលផ្លែផ្កា ជូនកម្ពុជា នៅពេលយើងធ្វើជា ម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
នាឱកាសនោះ លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ដើម្បីឲ្យយើងមាន ធនធានឆ្នើមប្រជែងដណ្តើម បានមេដាយ ជូនជាតិ បាននៅ ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជា ប្រទេសម្ចាស់ផ្ទះ យើងត្រូវពង្រឹងអភិវឌ្ឍធនធានយើង ឲ្យបានខ្លាំងក្លា ចាប់ពីឆ្នាំ ២០២០នេះទៅ ដោយយើង ត្រូវមាន ផែនការច្បាស់លាស់ លើការហ្វឹកហាត់ និងវិធីសាស្រ្តស្វែងរក ធនធានឆ្នើមៗ ចេញពីសិស្ស សាលារដ្ឋនិង ឯកជន ។ ដូច្នោះហើយ ពួកយើងទាំងអស់ ត្រូវចុះ ទៅតាមសាលា ក្នុងរាជធានីភ្នំពេញ ជាជំហ៊ាន ដំបូង ដោយយើងផ្តល់ សម្ភារៈបច្ចេកទេស និងផ្តល់ជាគ្រូបង្វឹក ទៅដល់សាលារៀន ទាំងនោះ ដើម្បីជា ចលករផលិត បានធនធានវ័យក្មេងឆ្នើមៗ ច្រើនជាជម្រើសសម្រាប់ សហព័ន្ធ ក្នុងការជ្រើសរើស មកបំប៉នសមត្ថភាព ត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣។
ទន្ទឹមជាមួយគ្នានោះ លោក ប្រធានសហព័ន្ធ ក៍បានសង្កត់ធ្ងន់ ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេស វៀតណាម ដោយ ឯកឧត្តម ចាត់ទុកស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ជាយុទ្ធសាស្រ្ត វាស់ស្ទង់លទ្ធភាព ឆ្ពោះទៅប្រជែង មេដាយ ស៊ីហ្គេម ឆ្នាំ២០២៣។
ឯកឧត្តម បានស្នើរសុំ ឲ្យគណៈកម្មាការប្រតិបត្តិ ទាំងអស់បន្ត អំពាវនាវកៀគររក សប្បុរសជននៅក្នុងស្រុក ឲ្យបានច្រើន ដើម្បីបន្តជួយឧបត្ថម្ភ បង្កើតព្រឹត្តិការណ៍ ប្រកួត នៅក្នុងស្រុកឲ្យ បានញឹកញាប់ ក្នុងការជម្រុញ អភិវឌ្ឍសមត្ថភាព អពលិកឈាន ទៅរកគុណភាពសម្រាប់ ការប្រជែង លើឆាកអន្តរជាតិ៕
ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print