សមត្ថកិច្ចចុះបិទទីតាំងជួសជុលកែច្នៃរថយន្តរបស់ឈ្មោះ ឆាយ ឈាន ដែលកន្លងមកបង្កហានិភ័យជាច្រើននិងមិនឲ្យជួលទីតាំងដល់អ្នកដទៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រុមមន្រ្តីជំនាញ​នៃមន្ទីរសាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យបានអះអាងថា ទីទីតាំងជួសជុលកែច្នៃរថយន្តធុនធំរបស់ឈ្មោះ ឆាយ ឈាន នៅ​ក្រុង​សិរីសោភ័ណ​នឹងត្រូវ​បិទទ្វារជាស្ថាពរនិងមិនអាច​ប្រែ​ទៅជា​ជួល​ឲ្យអ្នកផ្សេងបានទេ ខណ:ម្ចាស់យានដ្ឋាននេះមានចិត្តមានៈ មិនស្មោះត្រង់គោរពតាមការណែនាំរបស់ជំនាញនិងអាជ្ញាធរដែនដី ។
នេះ​បើតាម​លោក​ សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ប្រាប់​ឲ្យដឹងកាលពី​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០ ។​

​លោក​បាន​បន្តថា មន្ទីរ​របស់លោកបានសហការ​ជាមួយ​ការិយាល័យ​នគរបាលចរាចរណ៍​ខេត្តបន្ទាយមានជ័យ​ចុះ​ត្រួតពិនិត្យ​និង​បិទ​ទ្វារការធ្វើអាជីវកម្មខាងលើតាម​កាលបរិច្ឆេទ​ឱសានវាទ​កំណត់​នូវ​ទីតាំង​ជួសជុល​រថយន្ត​ធុន​ធំ​ឈ្មោះ  ឆាយ ឈាន  ស្ថិតនៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២០រួចហើយ តែម្ចាស់អាជីវកម្មមិនព្រមធ្វើតាមនិងនៅតែផ្គើនបន្តធ្វើអាជីវកម្មខុសច្បាប់ដដែល ។ ហេតុនេះ ម្ចាស់​ទីតាំង​ការដ្ឋាន​នេះ​ត្រូវអនុវត្ត​ហើយក៏​មិនអាច​យកទីតាំងដដែលទៅជួលឲ្យអ្នកផ្សេងនោះបានដែរ ។ បើ​នៅតែធ្វើ​យ៉ាងនេះ ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ហើយក៏​ប្រឈម​នឹង​ការបិទ​ទីតាំង​ដែល​ខេត្ត​និង​ជំនាញ​បាន​អនុគ្រោះ​ឲ្យប្តូរនោះដែរ ។​

​ការបញ្ជាក់របស់លោកប្រធានមន្ទីរធ្វើឡើង ក្រោយពី​សមត្ថកិច្ចជំនាញមាន​ភស្តុតាង​បង្ហាញថា​ម្ចាស់​ទីតាំង​នេះ​បាន​លួច​ធ្វើ​សកម្មភាព​អាជីវកម្ម​ក្រោយ​ឱសានវាទ ។​មួយវិញទៀត ការស៊ីបអង្កេតមានតម្រុយថា ម្ចាស់​នេះ​បាន​ភាន់ប្រែ ទៅជារ​ត់រក​ឧកញ៉ា​និង​មន្ត្រី​ធំ​ជួយ​ជួល​ទីតាំង​នោះ​ឲ្យអ្នកផ្សេង ហើយ​ប្តូរ​រូបភាព​ជាមាន​ម្ចាស់​អាជីវកម្ម​ថ្មី ។ ក្នុង​លិខិត​លេខ​២៥១/២០ សជណ ចុះ​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០២០ ចុះហត្ថលេខា​ដោយ​លោក ​អ៊ុំ រាត្រី អភិបអភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថា ត្រូវ​បិទ​ទីតាំង​អាជីវកម្ម​យានដ្ឋាន​ជួសជុល​រថយន្ត​ធុន​ធំ​ដែលមាន​ម្ចាស់​ឈ្មោះ​ឆាយ ឈាន នៅ​ភូមិ សង្កាត់​ដូចខាងលើ រដ្ឋបាលខេត្ត​ឯកភាព​ជាគោលការណ៍ ។​(​ដល់​១​កក្កដា​ឆ្នាំ​២០២០ ) ។​

​ប៉ុន្តែ​លោក​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​និង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ត្រូវ​ណែនាំ​ដល់​ម្ចាស់​យានដ្ឋាន​ឲ្យអនុវត្តដូចខាងក្រោម ៖
១-​ទុក​រយៈពេល​៣​ខែ​សម្រាប់​បញ្ចប់​ការងារ​នៅ​សេសសល់​និង​រៀបចំ​ទីតាំង​ថ្មី ។ ២-​មិន​អនុញ្ញាតឲ្យទទួលការងារថ្មីនៅទីតាំងចាស់នេះ។ ៣-​ត្រូវគោរព​តាម​លិខិត​អនុញ្ញាតិ​អាជីវកម្ម​និង​អនុក្រឹត្យ​លេខ​១៨០​អនក្រ​ចុះ​ថ្ងៃទី​០៣​ខែ​វិច​ក​ឆិ​កា​ឆ្នាំ​២០០៨ ។​៤- ករណី​មិន​អនុវត្តតាម​ការណែនាំ​ខាងលើ ត្រូវមាន​វិធានការ​ច្បាប់​ជា​ធរមាន ។​
​ការសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​នោះ​ធ្វើឡើងបន្ទាប់ពីមានឧប្បត្តិហេតុគ្រោះថ្នាក់ជាច្រើនលើកដែលបង្កពីរថយន្តដែលគេយកមកជួសជុល លួចកែច្នៃខុសបច្ចេកទេសនៅយានដ្ឋាននេះ ។ ក្នុងនោះ​ឧ​ប​ទ្ទ​ហេតុ​ចុងក្រោយ​មួយទៀត​កាលពី​ល្ងាច​ថ្ងៃទី ២១​ខែ​មីនា ឆ្នាំ​២០២០ មានរថយន្ដធំ១គ្រឿងដែលទើបជួសជុល និង​កែច្នៃ​រូ​ច​របស់​យានដ្ឋាន​របស់​ឈ្មោះ ឆាយ ឈាន​នេះ បាន​ភ្លេច​ភ្ជាប់​ឬ​ដាច់​ហ្វ្រាំង​បាន​ថយ​ទៅបុក​ចំ​ទ្វារ​ចូល​នៃ​បណ្ណាគារ​បន្ទាយស្រី បង្កខូចខាតផ្នែកខាងមុខទ្វារ កញ្ចក់​និង​សម្ភា​រជាច្រើន ធ្វើឲ្យម្ចាស់បណ្ណាគារនិងបុគ្គលិកភ័យតក់ស្លុតផងដែរ ។
ទាក់ទងករណីនេះភ្នាក់ងារសារព័ត៌មាន នគរដ្រេហ្គន មិនអាចសុំការបកស្រាយពីម្ចាស់យានដ្ឋានខាងលើបានទេកាលពីរសៀលម្សិលមិញនេះដោយគ្មានលេខទូរស័ព្ទ៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print