ម្ចាស់ទូរស័ព្ទឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់គាត់

ចែករំលែក៖

ភ្នំពេញ៖ ជនរងគ្រោះ២នាក់បាននាំគ្នាឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ប្រគល់ឲ្យកម្លាំងសមត្ថកិច្ច បន្ទាប់ពីស្ត្រីរូបនេះធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃគេមិនបានសម្រេចហើយព្យាយាមរត់គេចខ្លួនតែមិនគេចមិនរួច។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៨០ ត្រង់ចំណុចក្រោយវត្តដំដែក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានជិះឡំប្រឺតាចេញពីផ្ទះបំណងទៅហូបអីជាមួយនឹងមិត្តភក្ដិនៅផ្លូវលេខ៨០។ ខណ:កំពុងតែអង្គុយញុំាចំណីនោះមិត្តភក្ដិរបស់គាត់បានខ្ចីទូរស័ព្ទ iPhone 7 plus របស់គាត់មកចុចលេង ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែល៣០ឆ្នាំ ធ្វើសកម្មភាពឆក់ យកតែមិនបានសម្រេច ដោយសារតែមិត្តគាត់ចេះតៃខ្វាន់ដូ បានវាយជនសង្ស័យ បណ្តាលឲ្យរបួសទ្រមខ្លួន រួចចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ដើម្បីយកទៅសួរនាំ។
បន្ទាប់ពីកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលស្រះចក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print