ប្រធានាធិបតីហ្វុីលីពីន​សម្រេចទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ពីរុស្ស៊ី

ចែករំលែក៖

សារព័ត៌មាន Sputnik បានផ្សាយថា ប្រធានាធិបតី Rodrigo Duterte បានប្រកាសថា​ លោក
ស្ម័គ្រចិត្តសាកល្បងវ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ ពីរុស្ស៊ីមុនគេ ក្នុងពេលដែលវ៉ាក់សាំងបានបញ្ជូនមកដល់ប្រទេសហ្វុីលីពីន។
កាលពី ថ្ងៃទី១០ ខែសីហា អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ​ហ្វុីលីពីន លោកIgor Khovaev បានបញ្ជាក់ថា​ទីក្រុងមូស្គូ​បានអភិវឌ្ឍវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ប្រកបដោយសុវត្ថិភាព ហើយនឹងផ្គត់ផ្គង់នៅលើទីផ្សារ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីDuterte បានយល់ព្រមទិញវ៉ាក់សាំងពី​ប្រទេសរុស្ស៊ី ។ កន្លងមក ហ្វុីលីពីន​បានព្រមព្រៀងទិញវ៉ាក់សាំងពីប្រទេសចិន​។
មិនតែប៉ុណ្ណោះប្រធានាធិបតី ហ្វុីលីពីនបានប្រកាសថា លោកនឹងសាកល្បងវ៉ាក់សាំងដោយបើកចំហមុនពេលឲ្យពលរដ្ឋប្រើប្រាស់។ ការសម្រេច​ទិញវ៉ាក់សាំងពីរុស្ស៊ី បានបង្ហាញយ៉ាងច្បាស់ពីការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។
រុស្ស៊ីមានគម្រោងអនុម័តឲ្យប្រើប្រាស់វ៉ាក់សំាងប្រឆាំងកូវីដ​-១៩​នៅថ្ងៃទី​១២ ខែសីហានេះ ប៉ុន្តែដោយសារតែការសាកល្បងដំណាក់កាលចុងក្រោយមិនទាន់បញ្ចប់ពេលវេលា​ ​ទើបរុស្ស៊ីសម្រេចពន្យារពេល។ ប្រសិនបើវ៉ាក់សាំងត្រូវបានអនុម័ត នឹងមានការផលិតជាទ្រង់ទ្រាយធំនៅដើមខែកញ្ញា ហើយនៅខែតុលា​នឹងមានវ៉ាក់សាំង ប្រើប្រាស់ជាផ្លូវការ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print