ក្រុមហ្វាយអេដ បានចុះរុករកបង្ក្រាបទីតាំងលាក់ទុកសត្វព្រៃក្នុងក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រុមអន្តរាគមន៍ហ្វាយអេដបង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្នែករដ្ឋបាលព្រៃឈើលំផាត់ព្រមទាំងកងរាជអាវុធហត្ថក្រុងបានលុងបង្ក្របបានសត្វព្រៃមួយចំនួនក្នុងក្រុងបានលុង។

photo_2016-02-03_11-37-35

ប្រតិបត្តិការបង្ក្រាបសត្វព្រៃនេះធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នៅត្រង់ចំណុចលំនៅដ្ឋានលេខ Eo.៨៣៩ ផ្លូវលេខ.៥២៦ ស្តិតនៅភូមិជ័យជំនះ សង្កាត់បានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ការចុះបង្ក្រាបនេះដឹកនាំដោយលោកសុខ មី អនុប្រធានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តដោយមានការឯកភាពអនុញ្ញតតាមទូរស័ព្ទរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ទើបលោកចុះប្រតិបត្តិការបង្ក្រាបដែលមានកម្លាំងជំនាញចំនួន១៣នាក់ចូលរួមផងដែរ។

ការចុះត្រួតពិនិត្យឆែកឆេររុករកវត្ថុតាងបទល្មើសសត្វព្រៃនៅចំណុចទីតាំងខាងលើរួចមកក៏បានប្រទះឃើញនឹងដកហូត ឈ្លុសងាប់ចំនួន៦ក្បាល ទំម្ងន់៧០គីឡូក្រាម, ជ្រូកព្រៃងាប់ចំនួន ២ក្បាល ទំម្ងន់២៥គីឡូក្រាម, ត្រកួតរស់ចំនួន ៥ក្បាល ទំម្ងន់១៥គីឡូក្រាម, សំពោចក្រអូបរស់ ១ក្បាល ទំម្ងន់១គីឡូក្រាមផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការដកហូតនៅវត្ថុតាងបទល្មើសសត្វព្រៃទាំងនោះយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ដើម្បីចាត់ការទៅតាមនិតីវិធីច្បាប់ស្តីពីព្រៃឈើ ក្រៅពីវត្ថុតាងបទល្មើសសត្វព្រៃខាងលើសមត្ថកិច្ចពុំបានដកហូតឬក៏ប៉ះពាល់អ្វីដទៃឡើយ៕

photo_2016-02-03_11-37-31

photo_2016-02-03_11-37-44

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print