ស្លាប់១១៨នាក់​ក្នុងការប៉ះទង្គិចគ្នានៅស៊ូដង់ខាងត្បូង​

ចែករំលែក៖

អន្តរជាតិ៖ មន្ត្រីស៊ូដង់ខាងត្បូង​បានប្រកាសថា មានមនុស្ស១១៨នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងពលរដ្ឋ​ប្រដាប់ដោយអាវុធនឹង​កម្លាំងរដ្ឋាភិបាល​។
មន្ត្រីស៊ូដង់ខាងត្បូង​ កាលពីថ្ងៃទី​១១ខែសីហាបានប្រកាសថា មានមនុស្ស​១១៨នាក់ស្លាប់​​ក្នុងការប៉ះទង្គិចគ្នា​ រវាងពលរដ្ឋនឹងកម្លាំងសន្តិសុខ​រដ្ឋាភិបាល​នៅតំបន់Tonj ស្ថិតនៅរដ្ឋ Warrap ។
លោក Makuei Mabior មន្ត្រីគ្រប់គ្រងតំបន់​Tonj បានឲ្យដឹងថា ការប៉ះទង្គិចគ្នារវាងពលរដ្ឋនឹង កម្លាំងសន្តិសុខ​តាំងពីថ្ងៃទី​៨ខែសីហា។ ការប៉ះទង្គិចគ្នាកើតឡើងដោយសារតែការឈ្លោះប្រកែកគ្នារវាងសន្តិសុខនឹងយុវជនម្នាក់នៅក្នុងតំបន់ រហូតដល់មានការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ​។
ហេតុការ​ណ៍ប៉ះទង្គិចគ្នា ក្រោយពេលយុវជនត្រូវកម្លាំងទាហាននិងប៉ូលិស​ស្នើឲ្យឈប់​ដើម្បីត្រួតពិនិត្យ​​ ប៉ុន្តែយុវជនខាងលើ​បានរត់គេច បង្ខំឲ្យសន្តិសុខដេញតាមឃាត់ខ្លួន​។ ពេលដំបូង​អំពើហិង្សាផ្ទុះឡើង​រវាង​គ្រួសារយុវជន នឹង ទាហាន​ ប៉ុន្តែក្រោយមករាលដាល ដល់អំពើហិង្សាក្នុងសហគមន៍ជាមួយកម្លាំងសន្តិសុខ បណ្តាលឲ្យ សន្តិសុខ​៣៤នាក់ស្លាប់។ ចំណែកពលរដ្ឋ​វិញ​ក៏មានអ្នកស្លាប់ដល់ទៅ​៨៤នាក់ និងរបួសជាច្រើន​។​ ចំនូនអ្នកស្លាប់នឹងបន្តកើនឡើងខ្ពស់ ដោយមានអ្នករងរបួសច្រើន៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print