ចក្ខុវិស័យ ៩ចំណុច របស់ ឧត្តមសេនីយ៍ឯក ស ថេត ក្នុងនាមជា អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានផ្តល់ជាចក្ខុវិស័យ ៩ចំណុច ដល់នាយ នាយយរង និងពលនគរបាលជាតិទាំងអស់ ។ ការផ្តល់ជាចក្ខុវិស័យ ៩ចំណុច នេះត្រូវបានបង្ហោះជាផ្លូវការលើ Facebook ស្នងការនគរបាលរាជធានីភ្នំពេញ។ ក្នុងរួមមានដូចខាងក្រោម៖

ទី១-ពង្រឹងមន្ត្រីទាំងអស់គោរពឲ្យបានល្អនូវបទបញ្ជា និង វិន័យកងកម្លាំងនគរបាលជាតិ ត្រូវមានសីលធម៌ល្អ ត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ និងកាត់សក់ខ្លីជានិច្ច។
ទី២-ពង្រឹងការហ្វឹកហាត់ និងការបណ្តុះបណ្តាលជំនាញជាប្រចាំដល់មន្ត្រីដើម្បីស្របតាមការរីកចម្រើន និងងាយស្រួលយកទៅអនុវត្តការងារប្រចាំថ្ងៃឲ្យបានកាន់តែល្អ ប្រសេីរ។
ទី៣-រៀបចំសាងសង់អគារស្នងការថ្មី ប្រកបដោយគុណភាពខ្ពស់ បំពាក់ដោយបច្ចេកទេសទំនើប សម្រាប់មន្ត្រីទាំងអស់ងាយស្រួលក្នុងការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយនិងអនាម័យ ស្អាត និងបរិស្ថានល្អ។

ទី៤-រៀបចំកាត់សម្លៀកបំពាក់ដល់កងកម្លាំងដេីម្បីស្លៀកពាក់ឲ្យបានស្អាតស្រុះគ្នា និងជាគំរូដ៏ល្អសម្រាប់នគរបាលជាតិ។
ទី៥-បំពាក់សម្ភារ: និងមធ្យោបាយឲ្យបានគ្រប់គ្រាន់សម្រាប់កងកម្លាំងដេីម្បីងាយស្រួលក្នុងការបម្រេីប្រជាពលដ្ឋ ធានាការពារឲ្យបានសុខសុវត្ថិភាពជូនប្រជាលរដ្ឋ ជាពិសេសផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ។
ទី៦-រៀបចំសាងសង់អគារស្នាក់នៅ និងអាហារដ្ឋាន សម្រាប់ផ្តល់ភាពងាយស្រួលដល់កម្លាំងអន្តរាគមន៍ក្នុងការប្រចាំការ ២៤ម៉លើ២៤ម៉ និងរៀបចំសាងសង់ឃ្លាំងថ្មីដែលមានលក្ខណ:ស្តង់ដា សម្រាប់ដាក់សម្ភារ: ផ្សេងៗ ធានាឲ្យបានការប្រើប្រាស់បានយូរអង្វែង។
ទី៧-រៀបចំសាងសង់សាលប្រជុំធំដែលមានលក្ខណ:ស្តង់ដាទំនើប ប្រកបដោយគុណភាពខ្ពស់ និងបំពាក់ដោយបច្ចេកវិទ្យាទំនើប និងត្រៀមជាប្រចាំ និងឲ្យបានគ្រប់គ្រាន់នូវគ្រឿងឧបភោគ បរិភោគ គ្រប់ប្រភេទ នៅក្នុងឃ្លាំងសម្រាប់កងកម្លាំង។
ទី៨-បំពាក់នៅមធ្យោបាយល្អៗ ថ្មីៗ ដើម្បីងាយស្រួលដល់កងកម្លាំងក្នុងការបំពេញភារកិច្ច និងចុះប្រតិបត្តិការការងារ។
និងទី៩-យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទទាំងអស់ដែលមានជំងឺ ជួបគ្រោះថ្នាក់ចរាចរណ៍ និងជួបបញ្ហាផ្សេងៗ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print