នាំក្មួយៗមកលេងទឹក​ លង់ទឹក០៣នាក់ តែជួយសង្គ្រោះបានម្នាក់​ ២នាក់ទៀត​ស្លាប់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖ ក្មេងៗតូចប្រុសស្រី៣​នាក់មកលេងទឹកជាមួយពូ​ មានគ្នាសរុប​ ៥នាក់បានលង់ទឹក​ស្លាប់ពីរនាក់​ និងម្នាក់​ទៀតជួយសង្គ្រោះ​ផុតពីសេចក្តីស្លាប់​នៅចំណុច​មុខវត្តជ្រោយថ្ម ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

យោងតាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ នៅថ្ងៃ​ទី១២​ ខែសីហា​ឆ្នាំ​២០២០​វេលា​ម៉ោង១១និង៥០នាទី កំលាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលបឹងកុកបានទទួលព័ត៌មាន​ពីប្រជាពលរដ្ឋថា មានករណីមនុស្សលង់ទឹក នៅចំណុចខាងលេី​ ។ ភ្លាមនោះលោក​វរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការ​នគរបាលក្រុងកំពង់ចាម ចាត់​អោយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល​បឹងកុក សហការជាមួយកម្លាំងអធិការ​ដ្ឋាននគរបាលក្រុង-កម្លាំងអន្តរាគមន៍​ស្នងការដ្ឋាននគរបាលខេត្ត-កម្លាំងចរាចរណ៍ផ្លូវទឹក ចុះទៅដល់កន្លែងកើតហេតុដោយពិនិត្យឃើញថាពិតមានករណីមនុស្សលង់ទឹកចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម​ ៖

១-ឈ្មោះ​ សុខ សេដា​ ភេទប្រុស អាយុ ៣៥ឆ្នាំ មានសតិមិនគ្រប់​ លិចបាត់រកអត់ឃើញ(ពូ)។

២-ឈ្មោះ​ ធូ វីយូហ្យា​ ភេទស្រី អាយុ១០ឆ្នាំ  (លិចបាត់រកមិនទាន់ឃើញ)​។

៣-ឈ្មោះ សុខ ខុត្តម ភេទប្រុស អាយុ ១១ឆ្នាំ ស្រង់បានហើយកម្លាំងសមត្ថកិច្ចនាំទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅ​មន្ទីរ​ពេទ្យទាន់ពេលវេលា។ 

យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប្រាប់ដំណេីររឿងអោយដឹងថា​ ​នៅ​ថ្ងៃទី១២វេលាម៉ោង១១៖១០នាទីឈ្មោះ សុខ សេដា ត្រូវជាពូនាំជិះម៉ូតូម៉ាក Honda ចេញពីផ្ទះមកលេងទឹកមុខ​វត្តជ្រោយថ្ម មានគ្នា៥នាក់មាន​ ១ .ឈ្មោះ​សុខ សេដា ២ . ឈ្មោះ​ សុខ ឧត្ដម​ ៣.​ឈ្មោះ​ ធូ វីយូហ្យា​ ៤. ឈ្មោះ​ សុខ លាភ​ និង​ ៥.ឈ្មោះ​ សុខ ដែន ។ 

ប្រភព​បន្ត​ថា​ នៅពេលមកដល់មុខវត្តក៏ទុកម៉ូតូនៅក្រោមដើមពោធិ៍មាត់ទន្លេរួចក៏នាំគ្នាចុះទៅលេងទឹក ។ ពេលលេងបានបន្តិចឈ្មោះ សុខ ដែន និង សុខ លាភ បានឡើងពីលេងទឹកមកចាំម៉ូតូមុន ចំណែក ៣នាក់ទៀតក៏នៅលេងបន្ត​ ពេលនោះឈ្មោះ សុខ ឧត្ដម បានឃើញ ឈ្មោះ ធូ វីយូហ្យា លង់ទឹក ពូ ឈ្មោះ សុខ សេដា បាន ហែលទៅជួយ ក៏លិចបាត់ទាំង២ ពេលនោះ សុខ ឧត្ដម បានស្រែកអោយគេជួយរួចក៏លិចបាត់ដែរ បន្ទាប់មកទៀតក៏មានទូកនៅក្បែរនោះអ៊ុំរក ចុះឡើងឃើញឈ្មោះ សុខ ឧត្ដម អណ្ដែតខ្លួនឡើងវិញ ម្ចាស់ទូកឃើញជួយស្រង់ឡើងលើទូក ដើម្បីជួយសង្គ្រោះ ចំណែក២នាក់ទៀតបានលិចបាត់តែម្តង  ។

លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន បានអោយ​សមត្ថកិច្ចខិតខំស្រង់រករហូតដល់ម៉ោង​១៥និង១០នាទី ថ្ងៃខែឆ្នាំដដែល ក្រុមម៉ុចទឹករុករកបានរកឃើញ១នាក់ទៀតឈ្មោះសុខ សេដា ភេទប្រុស​ អាយុ៣៥ឆ្នាំ​ នឹងស្រាវជ្រាវរកសពក្មេងស្រីម្នាក់បន្តទៀត​ រហូតដល់ម៉ោង១៥និង​៣០នាទីថ្ងៃដដែលបានរកឃើញ១នាក់ទៀត ឈ្មោះធូ វីយូហ្យា  ភេទស្រី​ អាយុ​១០ឆ្នាំ​ សរុបរកឃើញទាំងអស់ សពត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print