រដ្ឋាភិបាលវៀតណាម​ ប្រកាសឲ្យប្រជា​នេសាទ​ខ្លួន​ ​បន្ត​ការនេសាទក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង តាមផ្លូវ​ច្បាប់​ដដែល​

ចែករំលែក៖

អន្តរជាតិ៖ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណា បានចេញលិខិតជូនទៅអាជ្ញាធរថ្នាក់មូលដ្ឋាន ក្នុងន័យបញ្ជាឱ្យអាជ្ញាធរទាំងនោះបន្តជម្រាបប្រាប់ប្រជានេសាទខ្លួនថា៖ចាត់ទុកបំរាមនេសាទរបស់ចិន ឥតបានការ និងជំរុញឱ្យប្រជានេសាទបន្តសកម្មភាពផលិតកម្មធម្មតាតាមផ្លូវច្បាប់ដដែលក្នុងដែនទឹកកំណត់ដោយប្រទេសវៀតណាម​​ ទាំងនេះចង់បញ្ជាក់ថា បើទោះបីជាប្រទេសចិនប៉ុនប៉ងដាក់កំហិតក្នុងដែនសមុទ្រចិនខាងត្បូងក៏ដោយ

ក្នុងលិខិតរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាបានទាត់ចោលបំរាមនេសាទក្នុងដែនសមុទ្រចិនចាប់ពីថ្ងៃទី ខែឧសភា ដល់១៦ ខែសីហារបស់ចិននេះ ដែលប្រទេសទាំងពីរបានអះអាងជារបស់ខ្លួនរៀងៗខ្លួន ការទាត់ចោលនេះ កើតឡើងមួយខែក្រោយពីចិនបានបាញ់ពន្លិចទូកដឹកប្រជានេសាទវៀតណាមដែលទើបបានជួយសង្គ្រោះ

បើយោងតាមរបាយការណ៍របស់សារព័ត៌មាន VietnamNet ដែលជាសារព័ត៌មានផ្លូវការរបស់ក្រសួងព័ត៌មាននិងទំនាក់ទំនង វៀតណាមគណៈកម្មការប្រជាជនប្រចាំខេត្តនិងទីក្រុង របស់វៀតណាម ត្រូវបញ្ជាអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពនេសាទរបស់ទូកនេសាទក្នុងដែនសមុទ្រខ្លួន

ក្រសួងកសិកម្មវៀតណាម ក៏បានផ្តល់លេខទូរស័ព្ទទាន់ហេតុការណ៍ ដែលប្រជាជនអាចរាយការណ៍ ហេតុការណ៍ចៃដន្យនានា ជូនដល់នាយកដ្ឋានត្រួតពិនិត្យការនេសាទ ក្នុងអំឡុងពេលនៃសេចក្តីប្រកាសព័ត៌មានរបស់ចិននេះករណីការនេសាទនេះ បានគំរាមកំហែងដល់ភ្លើងជម្លោះដែនសមុទ្រចិនខាងត្បូង ដែលប្រជាជាតិនានាមានភាពតានតឹងនឹងគ្នាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ

ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានព្រមានទីក្រុងប៉េកាំង លើការធ្វើឱ្យផ្ទុះរីកសាយជំងឺរាតត្បាត COVID-19 ដើម្បីបង្វែរការចាប់អារម្មណ៍ពីសាធារណលើការទន្ទ្រានដែនសមុទ្ររបស់ខ្លួនកាលពីខែមេសា បន្ទាប់ពីចិនបានបញ្ជូនាវាទៅក្នុងដែនជម្លោះនោះដែលនាវានោះទំនងមានគោលដៅរុករកប្រេង

សូមជម្រាបថា កន្លងមកប្រទេសវៀតណាម បានធ្វើការតវ៉ាប្រឆាំងការបញ្ជូនាវានោះ រួមទាំងការបាញ់ពន្លិចទូកនេសាទរបស់ខ្លួនដែរប្រទេសហ្វីលីពីន ដែលធ្លាប់តែរុញរាលើការរិះគន់ចិនក្នុងករណីដែនសមុទ្រនេះ បានបង្ហាញការគាំទ្រវៀតណាមលើករណីនេះក្រោយពេលព្រឹត្តិការណ៍លិចទូកនេសាទ បន្ថែមលើនេះ សូម្បីតែប្រទេសឥណ្ឌូណេស៊ី ដែលមិនមែនជាភាគីជម្លោះនៃដែនជម្លោះសមុទ្រចិនខាងត្បូងក៏បានបាញ់ពន្លិចនាវាចិនជាច្រើនគ្រឿងកាលពីឆ្នាំ២០១៩ ដោយចោទប្រកាន់ថាចូលនេសាទខុសច្បាប់

ដោយឡែប្រទេសម៉ាឡេស៊ីវិញ ក៏ប្រឆាំងតវ៉ាការបញ្ជូននាវារុករកប្រេងសាជាថ្មីរបស់ចិនកាលពីខែមេសាកន្លងទៅ ដោយកាលពីសប្តាហ៍មុននេះ សហរដ្ឋអាមេរិក ក៏បានបង្ហាញការជំទាស់ ដែលអាមេរិកហៅវាថា ជាសកម្មភាពបង្ខិតបង្ខំនិងខុសច្បាប់ ក្នុងដែនសមុទ្រចិនខាងត្បូងដោយបានបញ្ជូននាវាចម្បាំងឈ្មោះ USS Gabrielle Giffords យកឈ្មោះតាមអតីតសមាជិកព្រឹទ្ធសភារដ្ឋ Arizona ដែលធ្លាប់រងរបួសក្នុងការប៉ះទង្គិចកាលពីឆ្នាំ២០១១

ទាក់ទិនរឿងនេះដែរ លោក Vice Adm. Bill Merz មេបញ្ជាការកងនាវាទី នៃកងទ័ពជើងទឹកអាមេរិកាំង បាននិយាយថា «​សកម្មភាពការងារប្រចាំថ្ងៃដំណើរការជាធម្មតា តួយ៉ាងនាវា Gabrielle Giffords’ គឺសបញ្ជាក់ឱ្យឃើញថា ​.​​.​អា​. នឹងបន្តការហោះហើរ និងធ្វើនាវាចរដោយសេរី តាមច្បាប់អន្តរជាតិ និងច្បាប់សមុទ្រ បើទោះជាមានការទាមទា ព្រឹត្តិការណ៍កើតឡើងថ្មីៗនេះក៏ដោយ​»​

គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូងដែលស្ថិតនៅដែនទឹកត្រួតគ្នារបស់ប្រជាជាតិអាស៊ីជាច្រើននេះ ត្រូវគេមើលឃើញថា សម្បូរដោយមច្ឆជាតិ និងប្រេងឥន្ធនៈប៉ុន្តែប៉ុន្មានខែនេះ សេដ្ឋកិច្ចវិស័យនេសាទរបស់ប្រទេសវៀតណាម មានការធ្លាក់ចុះដោយសារជំងឺ COVID-19 ហើយពាណិជ្ជកម្មអាហារសមុទ្រជាមួយនឹងប្រទេសចិនក៏ថយដូចគ្នាដែរ

លោក Nguyen Viet Thang ប្រធានសមាគមនេសាទវៀតណាម បានស្នើសុំរដ្ឋាភិបាលឱ្យជួយការពារផលប្រយោជន៍ប្រជានេសាទ និងតបតប្រឆាំងបំរាមនេសាទក្នុងរដូវប្រាំងរបស់ចិននេះ

លោក បានសរសេរលិខិតក្នុងនាមសមាគម ជូនរដ្ឋាភិបាលក្នុងខ្លឹមសារថា «​បំរាមនេះ មិនអាចអនុវត្តក្នុងអធិបតេយ្យភាពដែនសមុទ្រវៀតណាមឡើយ ប្រជានេសាទវៀតណាម មានសិទ្ធិពេញលេញនេសាទក្នុងដែនទឹករបស់ខ្លួនក្នុងដែនអធិបតេយ្យវៀតណាម​»​ក្រសួងការបរទេសវៀណា ក៏បានឆ្លើយតបក្នុងន័យដូច្នេះដែរ

បើតាមអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang វៀតណាម នឹងច្រានចោលការសម្រេចចិត្តបែបអត្តនោម័តិរបស់ចិននេះជាមួយនឹងការប្រើពាក្យវៀតណាមហៅដែនសមុទ្រចិនខាងត្បួ លោកស្រី បន្តថា «​យោងតាមបរិបទតំបន់និងសាកល ប្រទេសវៀតណាមស្នើឱ្យចិនឈប់បង្កភាពស្មុគស្មាញក្នុងដែនសមុទ្រខាងកើត​»​ ប្រទេសចិន បាននិយាយថា វៀតណាម គ្មានសិទ្ធិតវ៉ាប្រឆាំងបំរាមនេសាទនេះទេ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print