ផ្ទុះគ្រាប់កាកសំណល់សង្រ្គាមរបួសធ្ងន់ស្រាល ៤នាក់ នៅក្បែរព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅល្ងាចថ្ងៃពុុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នេះ មានករណីផ្ទុះកាកសំណល់សង្រ្គាម បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ទៀតហើយ នៅក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា ជនរងរបួសមាន៖
ទី១ ឈ្មោះ សយ តុលា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) ទី២ ឈ្មោះ សយ កុម្ភៈ ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) ទី៣ ឈ្មោះ សយ សុីណាត ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិខ្មែរ(ស្រាល)

ទី៤ ឈ្មោះ កួយ តាំងយូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) បច្ចុប្បន្ន អ្នកទាំងចំនួន ៤នាក់ រស់នៅភូមិ.ឃុំកើតហេតុ ។

 លោក អធិការនគរបាលបន្តថា បច្ចុប្បន្ន  ក្មួយៗរងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ដែលជាកាកសំណល់សង្រ្គាមនៅប្រទេសកម្ពុជាយើងនេះ គេពុំទាន់ដឹងអំពីប្រភេទគ្រាប់អ្វីនោះទេ ប៉ុន្តែគេដឹងថាពួកគាត់បានរើសមកពីកន្លែងផ្សេង ហើយបាននាំគ្នាគប់លេងច្រើនលើកច្រើនសារ ទើបបណ្ដាលឲ្យផ្ទុះរងរបួសបែបនេះ ៕ ដោយ៖បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print