ដំណឹងបឋម៖ សមត្ថកិច្ចកំពុងឡោមព័ទ្ធជនសង្ស័យជួញដូរគ្រឿងញៀន ខណៈជនល្មើសបាញ់គម្រាមរកមធ្យោបាយរំដោះខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្នូគ្រាប់កាំភ្លើងបាញ់​រះ​តដៃ​ជា​មួយ​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ បង្កឡើងដោយជនល្មើសគ្រឿងញៀន ។
ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​ជាង​១០ យប់​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០២០​ ស្ថិតនៅ​ទីតាំង​ស្ថិត​ ក្នុង​មជ្ឈមណ្ឌលកោះ​ពេជ្រ​ សង្កាត់​ ទន្លេ​បាសាក់​ ខណ្ឌ​ ចំការមន​ រាជធានី​ភ្នំពេញ​។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឱ្យអង្គភាព«នគរដ្រេហ្គន» ដឹងថា៖ ករណីនេះ ជាបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានតាមប្រមាញ់ជនសង្ស័យ តែពួកគេបានបាញ់មកលើសមត្ថកិច្ច ខណៈកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋានកំពុងឡោមព័ទ្ធ ជាមួយវិធានការប្រុងប្រយ័ត្នបំផុត ។ លោកបន្តថា៖ សូមកុំឱ្យមានភិតភ័យ ទន្ទឹមនឹងសមត្ថកិច្ចកំពុងរកវិធានក្រសោបជនសង្ស័យ៕ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print