ការប្រកួតរវាង Mike Tyson ជាមួយ Roy Jones Jr ត្រូវពន្យារពេលរហូតដល់ខែវិច្ឆិកា

ចែករំលែក៖

កីឡាអន្តរជាតិ៖ អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Mike Tyson បានវិលចូលសង្វៀនប្រដាល់វិ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០បុរសវ័យ៥៤ឆ្នាំ Mike Tyson នឹងត្រូវជួបជាមួយអតីតជើងឯកពិភពលោកទម្ងន់ Roy Jones Jr នៅក្នុងការប្រកួតពិព័រណ៍មួយក្នុងទីក្រុង Los Angeles 

ការប្រកួតនេះគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ប៉ុន្តែត្រូវបានលើកពេលដោយសារវិបត្តិកូវីដ-១៩ និងដោយសារគណៈកម្មការអត្តពលកម្មបានដាក់ទណ្ឌកម្មលើការប្រកួត នៅសហរដ្ឋអាមេរិកដោយលើកទៅប្រកួតនៅខែវិច្ឆិកាវិញ លោក Mike Tyson បាននិយាយថា ការផ្លាស់ប្តូរកាលបរិច្ឆេទនឹងផ្តល់ឱ្យមនុស្សកាន់តែច្រើននូវឱកាសដើម្បីមើលឃើញការត្រឡប់មកវិញដែលជាការប្រកួតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រដាល់របស់ខ្ញុំ” ។

...

សូមបញ្ជាក់ថា លោក Mike Tyson បានប្រកួតចុងក្រោយក្នុងអាជីពរបស់លោកកាលពីឆ្នាំ២០០៥ នៅពេលដែលគាត់ប្រកួតចាញ់កីឡាករសញ្ជាតិអៀរឡង់ Kevin McBride ដែលជាការបរាជ័យទី៦របស់គាត់ក្នុងការប្រកួតអាជីពចំនួន៥៨ដង ចំណែកមិត្តរួមជាតិអាមេរិក លោក Roy Jones Jr អាយុ៥១ឆ្នាំ បានខកខានឡើងសង្វៀនប្រកួតចាប់តាំងពីលោកបានផ្តួលកីឡាករ Scott Sigmon កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print