កូវីដ-១៩ឆ្លងដល់កីឡាករបាល់ទាត់១៨នាក់នៅលីគទី២របស់ប្រេស៊ីលត្រូវបង្ខំចិត្តពន្យារពេលការប្រកួត

ចែករំលែក៖

កីឡាអន្តរជាតិ៖ ការប្រកួតបាល់ទាត់លីគទី២របស់ប្រទេសប្រេស៊ីល Serie B ត្រូវបានពន្យារពេលបន្ទាប់ពីកីឡាករចំនួន១៨នាក់មកពីក្លិប Central SportivoAlagoano (CSA) បានធ្វើតេស្តវិជ្ជមានជំងឺរាតត្បាតកូវីដ-១៩

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានយល់ព្រមផ្លាស់ប្តូរការប្រកួតក្នុងទឹកដីបស់ក្លិប Chapecoense ជាមួយក្លិប CSA ដែលបានប្រកួតនៅថ្ងៃពុធនេះបន្ទាប់ពីក្លិប CSA បាននិយាយថា ពួកគេមិនមានកីឡាករគ្រប់គ្រាន់នៅក្នុងក្រុមរបស់ពួកគេទេ។

សេចក្តីថ្លែងការណ៍របស់ CBF បានឲ្យដឹងថា ការប្រកួតរវាងក្រុម Chapecoense ជាមួយក្រុម CSA ត្រូវបានលុបចោលហើយ។ ​​តាមពិតគណៈកម្មាធិការប្រកួត CBF នឹងប្រកាសកាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតរវាងក្រុមទាំងនេះ

មុនដំបូងក្លិប CSA បាននិយាយថា កីឡាករ៩នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្តចុងក្រោយរបស់ក្លិប។CSA បានប្រកាសលទ្ធផលតេស្តវិជ្ជមានចំនួន៩នាក់រួចមកស្រាប់តែរកឃើញ៩នាក់ទៀត ពេលធ្វើតេស្តលើកទី២

គួររំលឹកថា កាលពីថ្ងៃអាទិត្យកន្លងទៅការប្រកួតនៅក្របខ័ណ្ឌប្រេស៊ីលSerie A ដែលជាការជួបគ្នារវាងក្រុម Goais ប៉ះក្រុម Sao Paulo ក៏ត្រូវបានពន្យារពេលដែរបន្ទាប់ពីក្រុមម្ចាស់ផ្ទះបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ចំនួន១០នាក់ ជាមួយគ្នានេះការប្រកួតក្របខ័ណ្ឌប្រេស៊ីលSerie C ក៏ត្រូវបានពន្យារពេលផងដែរកាលពីថ្ងៃអាទិត្យបន្ទាប់ពីកីឡាករក្លិប Imperatriz ចំនួន១២នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ មុនពេលដែលពួកគេប្រកួតជាមួយក្លិប Treze ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print