សមត្ថកិច្ចព័ទ្ធផ្ទះមួយកន្លែងនៅក្រុងកំពង់ឆ្នាំងចាប់បានអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនបាន២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង​ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ព័ទ្ធផ្ទះមួយកន្លែងចាប់បានជនសង្ស័យចំនួន២នាក់ដែលជាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិមុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

11770017

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលធ្វើការឃាត់ខ្លួននេះ ម្នាក់ឈ្មោះហាក់ សុផាណែត ភេទប្រុស អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ រាជ្យ ម៉ារ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ ជនសង្ស័យទាំង២នាក់នេះ រស់នៅក្នុងភូមិមុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង  ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទម៉ាងទឹកកចំនួន១កញ្ចប់ធំ ម៉ូតូ១គ្រឿង ដាវ១ដើម ជញ្ជីសម្រាប់ថ្លឹងសារធាតុញៀន១កញ្ចប់ និង ឧបករណ៍ជក់មួយចំនួនផ្សេងទៀត ។

សមត្ថកិច្ចបានអោយដឹងថា ឈ្មោះរាជ្យ ម៉ារ៉ាឌី ជាជនសង្ស័យដែលសមត្ថកិច្ចតាមរកជាយូរមកហើយ ព្រោះជនសង្ស័យនេះជាអ្នកធ្វើសកម្មភាពជួញដូរ ចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋាននេះជារៀងរាល់ថ្ងៃ​ ហើយនៅថ្ងៃនេះក្រោយពីស៊ើបដឹងថា ជនសង្ស័យរៀបចំធ្វើសកម្មភាពចែកចាយ​ និងប្រើប្រាស់គ្រឿងញៀន កម្លាំងសមត្ថកិច្ចខេត្ត និងក្រុងសហការគ្នាចាប់តែម្តង ។

ក្រោយពីចាប់ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការបន្តតាមនីតិវិធី ៕

11770013

11770023

11770024

11770018

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print