ខេត្ដបាត់ដំបង៖ បុរស២នាក់ជាអ្នក កាសែតបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់កាលពីវេលា ម៉ោង១និង៣០នាទីរសៀលថ្ងៃទី២ កុម្ភៈ ២០១៦ ស្ថិតនៅចំណុចភូមិដង្គត់ ឃុំ ក្ដុលតាហែន ស្រុកបវេល ខេត្ដបាត់ ដំបង ខណៈជិះគេចរថយន្ដទៅបុករបាំង ដែក ។
នគរបាលបានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ឈ្មោះ សុខ ចាន់ថន អាយុ ៥៥ឆ្នាំ ធ្វើការនៅកាសែតកម្ពុជាអភិ វឌ្ឍន៍មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបងនិងម្នាក់ទៀត ឈ្មោះ មាស ប៊ុនធឿន អាយុ៤០ឆ្នាំ ធ្វើ ការជាមួយគ្នា រស់នៅក្នុងភូមិ១៣មករា សង្កាត់ព្រៃព្រះស្ដេច ។
ប្រភពបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងដោយឌុបគ្នាយ៉ាងលឿនមកពីព្រំដែន។ លុះមកដល់ចំណុចកើតហេតុ ជាផ្លូវកោងក៏មានរថយន្ដមួយគ្រឿងមកពីមុខវាក់ជាមួយម៉ូតូពេលនោះជនរង គ្រោះទាញចង្កូតមកស្ដាំក៏ជ្រុលទៅបុក របាំងដែកការពារផ្លូវបណ្ដាលឱ្យអ្នកឌុប បោកក្បាលស្លាប់ភ្លាមៗនិងម្នាក់ទៀត របួសធ្ងន់ចំណែករថយន្ដបានបើកគេច ទៅមុខបាត់ស្រមោល ។
នគរបាលបញ្ជាក់ថា ជនរងរបួស ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ ចំណែកជនរងគ្រោះដែលស្លាប់ត្រូវបាន ក្រុមគ្រួសារដឹកទៅផ្ទះដើម្បីចាត់ចែង ធ្វើបុណ្យ ៕
ដោយ៖ សំ វិច្ឆិកា