រដ្ឋមន្ត្រីក្រសួងបរិស្ថានស្នើសុំបង្វែរការដឹកទំនិញតាមរថយន្តទៅដឹកតាមរថភ្លើងវិញក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤

ចែករំលែក៖

ក្រុងព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានស្នើសំុអោយអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុសហការជាមួយក្រុមហ៊ុនពាក់ព័ន្ធ បញ្ឈប់ការដឹកជញ្ជូនទំនិញកុងតឺនរ័តាមរថយន្តលើផ្លូវជាតិលេខ៤ ដោយបង្វែរការដឹកជញ្ជូនទំនិញជាកុងតឺន័រតាមរថភ្លើងជំនួសវិញ ដែលលោករដ្ឋមន្ត្រីអះអាងថា ដោយសារតែកន្លងមកនេះមានជនរងគ្រោះស្លាប់ និងរបួសច្រើនណាស់ដោយសាររថយន្តកុងតឺន័រ។

ការស្នើសំុនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជំុផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆេ្នរសមុទ្រកម្ពុជា និងផែនការរៀបចំកែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុនៅសណ្ឋាគារសុខាក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦។

បើតាមឯកឧត្តមរដ្ឋមន្ត្រក្រសួងបរិស្ថានថ្លែងថា បញ្ហាស្នើសំុបញ្ឈប់រថយន្តកុងតឺន័រមិនអោយដឹកជញ្ជូនត្រង់តាមផ្លូវជាតិលេខ៤នេះ ទំនងជាមានការប៉ះពាល់ដល់ក្រុមហ៊ុនដឹកជញ្ជូននានា ប៉ុន្តែប្រសិនបើធ្វើបានលោករដ្ឋមន្ត្រីចាត់ទុកថាជាផ្នែកមួយជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ដែលកំពុងកើតមានស្ទើរតែរាល់ថ្ងៃនេះ៕

FB_IMG_1454380961266

FB_IMG_1454380974367

FB_IMG_1454380968359

...

ដោយ៖ ឆ្លាមសមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print