សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀន៣នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង៤៥នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅភូមិចំនួន២គឺមេភ្លើង និងភូមិ វាលយន្ត សង្កាត់ស្វាយរៀង  ក្រុងស្វាយរៀង។

នគរបាលក្រុងស្វាយរៀងបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផាត់ ញ៉ូក ហៅ​ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរកម្មករ រស់នៅ ភូមិព្រៃស្នួល ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី២ឈ្មោះ ភោសុខរ៉ាឌី ហៅចិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងកាត់ដេ រស់នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ  ក្រុងស្វាយរៀង និងទី៣ ឈ្មោះ សុខ មករា ហៅ​គោ ភេទប្រុស អាយុ២២ឆ្នាំ​ មុខរបរជាងកាត់ដេរ រស់នៅភូមិ វាលយន្ដសង្កាត់ស្វាយរៀង  ក្រុងស្វាយរៀង។

ប្រភពបន្តថា ចំពោះសម្ភារៈដោយដកហូតបានរួមមានវត្ថុតាង ថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន ០២ កញ្ចប់តូច រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ក្រោយពីសាកសួរជនសង្ស័យទាំង៣នាក់រួចមកសមត្ថកិច្ចក៏បានបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការតាមច្បាប់៕

12669482_1728345057384439_4642086962955371134_n

image1 (2)

12669453_1728345150717763_5073757859170771557_n

12654498_1728345130717765_4067934265656428603_n

ដោយ៖ យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print