ផូស៊ីល​ត្រី ជា​សំណាក​ត្រី​ដែល​បានកប់​ក្នុង​ដីហើយ​ប្រែ​ក្លាយ​ទៅ​ជា​ថ្ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ​ផូស៊ីល​ត្រី​ ជា​សំណាក​ត្រី​ដែល​បានកប់​ក្នុង​ដីហើយ​ប្រែ​ក្លាយ​ទៅ​ជា​ថ្ម​។​ ផូស៊ីល​ត្រី​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​ លឹម​ វណ្ណ​ច័ន្ទ​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយក​ដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ អគ្គនាយកដ្ឋាន​​សហគមន៍​មូល​ដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​​នៅ​ឆ្នាំ​២០១៩​ នៅភ្នំ​ស្វាយ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​
បច្ចុប្បន្ន​ភ្នំ​ស្វាយ​បាន​ក្លាយ​ជា​តំបន់​បេតិ​កភណ្ឌ​ធម្មជាតិ​ភ្នំ​ស្វាយ​។​ សំណាក​ត្រី​នេះសល់​​ផ្នែក​ខាង​ក្បាល​ មាន​ភ្នែក​ និង​ព្រុយ នៅ​ពាក់​កណ្តាល​ខ្លួន​បែក​មួយ​កំណាត់​ផ្នែក​កន្ទុយ​ដែល​យើង​អាច​មើល​ឃើញ​ស្នាម​ពណ៌​ក្រហម​ មាន​ទំហំ​ប្រមាណ​៣ស.ម និង​បណ្តោយ៨ស.ម​ និង​មាន​សំណាក​ផូស៊ីល​ផ្សេងៗ​ជា​ច្រើន​ទៀត ដែលកប់​នៅក្នុង​ថ្ម​កំបោរមួយ​ដុំ​។ យើង​មិន​ទាន់​ដឹង​ថា​តើ​ត្រី​នេះ​ជា​ប្រភេទត្រី​អ្វី​នោះ​ទេ?​​ ត្រី​ដែល​ត្រូវ​បាន​កប់​ចូល​ទៅ​ក្នុង​ដីល្បាប់​ដែល​មាន​ជាតិ​​កំបោរ​ ហើយ​ក្រោយ​មក​បាន​កក​ជា​ថ្ម​កំបោរ។ ភ្នំ​ស្វាយ​ជា​ប្រ​ភេទ​ភ្នំ​ថ្ម​កំបោរ​ ដែល​មាន​អតី​កាលស្ថិត​ជា​សមុទ្រ​ ដែល​​កើត​ឡើង​ដោយ​កំណក​នៃ​សាធាតុ​កំបោរ តាមរយៈ​ផែនទី ​Geological map of Cambodia ភ្នំ​ទាំង​នេះ​ត្រូវ​បាន​កំណត់​ក្នុង​សម័យ​កាល​ Permian(២២៥-២៨០​លាន​ឆ្នាំ​) ក្នុង​ស័ក​ទី​១​ ដែល​ហៅ​ថា ​Paleozoic នេះ​អាច​ជា​សំណាក​ផូស៊ីល​ត្រី​តំបូង​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ផ្សព្វ​ផ្សាយ​៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print