មេដឹកនាំវៀតណាម ក្នុង​រយៈពេល ១០​ថ្ងៃ​ខាងមុខ វា​គឺជា​ពេល​ដ៏​សំខាន់បំផុត​សម្រាប់​វៀតណាម ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​COVID-19

ចែករំលែក៖

អន្តរជាតិ៖ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ួ​ន​ហ្វុ​ក បានលើកឡើង​នៅ​ថ្ងៃទី​១២ ខែសីហាម្សិលមិញនេះថា ក្នុង​រយៈពេល ១០​ថ្ងៃ​ខាងមុខនេះ វា​គឺជា​ពេល​ដ៏​សំខាន់បំផុត​សម្រាប់​វៀតណាម ដើម្បីទប់ស្កាត់ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​COVID-19 ​កំពុងតែ​រាតត្បាត​ខ្លាំងនៅក្នុង​ប្រទេស។​

​អាជ្ញាធរ​សុខាភិបាល​វៀតណាម​ បាន​រាយការណ៍​នៅ​ល្ងាច​ថ្ងៃទី​១២ ខែសីហាថា មាន​ករណី​ឆ្លង​ចំនួន ១៤​ករណី និង​នៅព្រឹក​ថ្ងៃទី​១៣ខែសីហានេះ មានឆ្លង​៣​ករណី​បន្ថែមទៀត ​។ ដោយតួលេខ​ឆ្លង​នេះ គឺ​ថយចុះ​បន្តិច បើ​ធៀប​នឹង​តួលេខ​ឆ្លង​កាលពី​ផ្ទុះ COVID-19 ដំបូង​នៅក្នុង​ទីក្រុង​ដា​ណា​ង ដែលមាន​ជាង ៤០​ករណី​ឯណោះ​។ ចំណែក​អ្នកស្លាប់​វិញ វៀតណាម បាន​កើន​ដល់ ១៨​នាក់​ហើយ ដោយ​សុទ្ធសឹង​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​ខ្លួន​ទាំងអស់​។

​នាយករដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀន ស៊ួ​ន​ហ្វុ​ក បានលើកឡើង​ពាក់ព័ន្ធ​ករណី​ឆ្លង​នេះយ៉ាងដូច្នេះថា « គួរកត់សម្គាល់ រយៈពេល​ចាប់ពី​សប្តាហ៍​នេះ ដល់​ពាក់កណ្តាល​សប្តាហ៍​ក្រោយ គឺជា​ពេល​ដ៏​សំខាន់បំផុត​»​។ មេដឹកនាំរូបនេះ ក៏​លើក​ជា​សំណួរ​ថា៖ តើ​វៀតណាម គួរ​ជ្រើស​រើសយក​វិធីសាស្ត្រ​បែបណា ដើម្បី​យកឈ្នះ​COVID-19 ហើយ តើ​មេរៀន​អ្វី ដែល​វៀតណាម បាន​រៀន​ពី​ការផ្ទុះ​COVID-19 ក្នុងពេល​បច្ចុប្បន្ន​?

​ក្រៅពីនេះ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ទីក្រុង​ដា​ណា​ង និង​ទីក្រុង​ហាណូយ បានចាប់ផ្តើម​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​លើ​ប្រជាជន​ហើយនិង​ដា​ក់ច​ត្តា​ឡី​ស័ក អ្នក​ដែល​ធ្លាប់​ទាក់ទង​ជាមួយ​អ្នក​ផ្ទុក​COVID-19 ទាំងអស់​។

បើតាម​ការចុះផ្សាយ​របស់​កាសែត​រដ្ឋាភិបាល​វៀត​ណា​ម​VGP News លោក លោកនាយក​រដ្ឋមន្ត្រី​ បាន​អះអាងថា ពេទ្យ​ចំនួន ៣០០​នាក់ត្រូវបាន​បញ្ជូនទៅ​ខេត្ត​Quang Nam ដែល​ជាប់​ក្រុង​ដា​ណា​ង​។ កន្លងមក វៀតណាម ក៏បាន​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ជាច្រើន​ទៅ​ទីក្រុង​ដា​ណា​ង​រួចហើយ​ដែរ​។

គួរបញ្ជាក់ថា ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ អាចធ្វើ​បាន ទាល់​តែមាន​សម្ភារ​ធ្វើតេស្ត​គ្រប់គ្រាន់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម បាន​អំពាវនាវ​ឲ្យ​បង្កើន​ការផលិត​សម្ភារ​ធ្វើតេស្ត​បន្ថែមទៀត ដើម្បី​ស្វែងរក COVID-19 ។

​ជុំវិញបញ្ហានេះដែរកន្លងមក រដ្ឋាភិបាល​វៀតណាម បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19​។ មិនតែប៉ុណ្ណោះ វៀតណាម បាន​យក​កីឡដ្ឋាន​មួយ​ធ្វើជា​មន្ទីរពេទ្យ ដែលមាន​គ្រែ​ចំនួន ១០០០ ថែមទៀត​សម្រាប់​ដាក់​អ្នកជំងឺ​COVID-19​។ បើគិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសវៀតណាម មាន​ករណី​ឆ្លង​សរុប​ចំនួន ៨៨៣​ករណី​, អ្នកស្លាប់​មាន​ចំនួន ១៨​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៤០៩​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print