ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រជាពលរដ្ឋជាច្រើនភូមិបាននាំគ្នាបន្តការតវ៉ាដោយបិតផ្លូវមិនអោយរថយន្តដឹកថ្មបើកឆ្លងកាត់ផ្លូវលំក្នុងភូមិរបស់ពួកគាត់។
លោកប៉ាន សុផាប អាយុ៣៥ឆ្នាំ រស់នៅភូមិស្រីប្រសើរ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានអោយដឹងថា ប្រជាពលរដ្ឋដែលមកតវ៉ានេះមកពីបណ្តាភូមិជាច្រើនក្នុងស្រុកសំរោងទង និងស្រុកភ្នំស្រួចគោលបំណងគឹស្នើសុំអោយភាគីតំណាងក្រុមហ៊ុនធ្វើការចាក់ក្រាលកៅស៊ុឬក៏បេតុងដើម្បីកុំអោយមានដីហុយតទៅទៀតព្រោះថានៅពេលដែលរថយន្តដឹកថ្មបើកឆ្លងកាត់ម្តងៗមានធូលីដីហុយពិបាកក្នុងការរស់នៅជាខ្លាំង។
ចំណឺកឯលោកគង់ សំអឿន អាយុ៤៥ឆ្នាំរស់នៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួចបានលើកឡើងដែរថា ការដេលមកតវ៉ានេះគឺក្នុងគោលបំណងសុំអោយភាគីក្រុមហ៊ុនជួយសាងសង់ផ្លូវកៅស៊ូ ឬបេតុងដើម្បីកុំងោយមានដីហុយតទៅទៀត។ លោកបន្តថាបើគ្មានដំណោះស្រាយទេពួកគាត់ជាប្រជាពលរដ្ឋនឹងបន្តធ្វើការបិទផ្លូវមិនអោយរថយន្តដឹកថ្មបើកឆ្លងកាត់ផ្លូវលំតាមភូមិនេះឡើយចៀសវាងកុំអោយកើតមានជំងឺដោយប្រការណាមួយដោយសារតែដីហុយនេះ។
ភាគីតំណាងក្រុមហ៊ុនលោកតាន់ ឃុន បានអោយដឹងដែរថា បញ្ហាដែលប្រជាពលរដ្ឋលើកឡើងនេះគឺក្រុមហ៊ុនបានគិតគូរជាខ្លាំងព្រោះថាក្រុមហ៊ុនបានប្រើគ្រឿងចក្រឈូសឆាយនិងកៀរមិនអោយមានជង្ហុគ និងបាញ់ទឹកជាប់ជាប្រចាំមិនដែលលស់ថ្ងៃឡើយ។ លោកបន្តថារឿងធ្វើផ្លូវកៅស៊ូនេះខាងក្រុមហ៊ុនសុំពេលបន្តិចសិនព្រោះថាក្រុមហ៊ុនទើបតែដំណើរការមិនទាន់មានលទ្ធភាពនៅឡាយទេ ក្នុងការចាក់ក្រាលកៅស៊ូឬបេតុង។ រឿងធ្វើផ្លូវកៅស៊ូនេះខាងក្រុមហ៊ុនសុំរយៈពេល៤ឆ្នាំក្រោយនៅពេលដែលក្រុមហ៊ុនមានលទ្ធភាពតែដើម្បីអោយទុកចិត្តគ្នាប្រជាពលរដ្ឋនិងខាងក្រុមហ៊ុនត្រូវធ្វើកិច្ចសន្យាមួយនៅចំពោះមុខអាជ្ញាធរ ដើម្បីជាសក្ខីភាពបើខាងណាបំពានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សូមរំលឹកថា ប្រជាពលរដ្ឋមកពី១២ភូមិមានគ្នាប្រមាន១៥៣នាក់ស្ថិតក្នុងឃុំពីរគឺ ឃុំធម្មតាអរ ស្រុកសំរោងទង និងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននាំគ្នាមកធ្វើការបិទផ្លូវមិនអោយឡានដឹកថ្មរត់ឆ្លងកាត់ព្រោះតែទ្រាំនឹងដីហុយមិនបាន។ នៅមុខក្លោងទ្វាវត្តត្រពាំងអោបឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕
ដោយ៖ សេនាស័ក្តិ