ភ្នំពេញ៖ នាទីស្តីការ ក្រសួងយុត្តិធម៌ ព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវគ្នានឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក ឡុង នរិន្ទ រដ្ឋលេខាធិកា ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ នៃ គណៈកម្មការ ដឹកនាំយុទ្ធនាការដោះស្រាយការ កកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បាន ដឹកនាំកិច្ចប្រជុំការងារប្រចាំខែរបស់ក្រុមការងារទី២ និង ប្រជុំត្រៀម ចុះបំពេញបេសកម្ម ត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្តទាំង៨។
ក្នុងនោះរួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ជុំទី៣ នាថ្ងៃខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផងដែលពី លោក អនុប្រធាន និងសមាជិក នៃ ក្រមការងារ ទី២ គ.យ.ក.ស.៕
ដោយ៖ សិលា
...