ភ្នំពេញ៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ក្រុមអ្នកលក់អនឡាញមួយចំនួន ក្នុងបណ្ដាញសង្គមផ្សេងៗ បាននាំគ្នាអួតសំញ៉ែងមាសពេជ្រនិងរថយន្តទំនើប ដើម្បីអួតអតិថិជនហួសហេតុពេកក្នុងការទាក់ទាញឲ្យគេចូលធ្វើតំណាងចែកចាយផលិតផលរបស់ខ្លួននោះ ។
ស្រាប់តែនាពេលថ្មីៗនេះ អ្នកនាង ពេជ្រ សោភា និង លោក ឧកញ៉ា គីម ហ៊ាង បានចេញមុខមកទម្លាយការពិតចំពោះអ្នកលក់អនឡាញដែលតែងតែអួតមាស ពេជ្រ និងរថយន្តទំនើបទាំងនោះផងដែរ ។
អ្នកនាង ពេជ្រ សោភា បានលើកឡើងថា ៖ «អ្នកមានពិត មិនដែលឃើញគេសម្ញែងទេ!» បងភា ទ្រាំលែងបាន មកនិយាយឿងល្បិចដ៏ខ្មៅកខ្វក់របស់ម្ចាស់ប្រេនខ្លះ ពិសេសអ្នកដែលតែងតែថតអួតលុយឡានរបស់ខ្លួន និងអួតពីកូនតំណាងខ្លួនលក់តែផលិតផល គេក៏ក្លាយជាអ្នកមានក្នុងរយៈពេលខ្លី ( ល្បិចគេទេ កុំជឿគេពេក ប្រយ័ត្នចុងក្រោយ អស់គូទខោ )»។
ចំណែកឯលោក ឧកញ៉ា គីម ហ៊ាង ខាងអចលនទ្រព្យ ក៏បានចេញមុខឌឺឲ្យអ្នកលក់ អនឡាញ ដោយលោកបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកថា ៖ «មានពាណិជ្ជករវ័យក្មេងជាច្រើន កំពុងឈ្លក់វង្វែងនឹងភាពហឺហា ភាពឆើតឆាយ សម្ភារៈនិយមជ្រុលហួសហេតុហើយយកសំបក ឬខោអាវថ្លៃជាងខ្លួន! ដោយបានឆ្លងកាត់សម័យវិបត្តិសេដ្ឋកិច្ចក្នុងតំបន់ ឆ្នាំ១៩៩៧ វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ និងកំពុងឆ្លងកាត់វិបត្តិពិភព ។
១. កុំចំណាយលើសពី ៩% នៃទ្រព្យសម្បត្តិសរុប ទៅលើរថយន្តទំនើប និងប្រណិត ១គ្រឿង ព្រោះយើងត្រូវការដើមទុន ។
២. កុំចំណាយលើសពី ១០% នៃទ្រព្យសម្បត្តិសរុប ទៅលើផ្ទះនៅប្រចាំថ្ងៃ ព្រោះយើងនៅវ័យក្មេង ឱកាសរកលុយនៅមាន ។
៣. កុំខ្ចីធនាគារលើសពី ៣០% នៃទ្រព្យសម្បត្តិសរុប ព្រោះបើបំណុលក្រោម ៣០% គឺយើងអាចគ្រប់គ្រងបាន ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ។
៤. បើកក្រុមហ៊ុនរកស៊ី គឺដើម្បីប្រាក់ចំណេញ មិនមែនដើម្បីអួតប្រាប់គេថា ខ្លួនជាម្ចាស់អាជីវកម្ម ចេះរកស៊ី មិនមែនទំនេរទេ ។
៥. បើអ្នកមានលុយពិត នោះធ្វើអ្វី ទិញអ្វី ប្រើរបស់ប្រណិតអ្វី គឺសុទ្ធតែសមទាំងអស់ តែបើភាពមានបាននៅមានកំរិត នោះ ៕
បើចង់ដឹងឲ្យកាន់តែជ្រាបច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖